អ្នកគាំទ្រទុកចិត្តលើ ឡៅ ចិត្រា ខ្ពស់ទោះបីឈ្នះឬចាញ់ក៍ដោយ
ជើងខ្លាំងត្រកូលឡៅប្រចាំក្លឹប ឆ័ត្រយោង911 ឡៅ ចិត្រា នឹងមានវត្តមានប្រកួតក្នុងព្រឹត្តិការណ៍ដ៍ធំបំផុតនៅអាស៊ី One Championship នៅទីក្រុង បាងកក ប្រទេសថៃ ។
ក្នុងនោះទស្សនិកជនមួយចំនួនធំមានការសាទរ ចំពោះដំណើរប្រកួតនៅព្រឹត្តិការណ៍ដ៍ធំនេះ។ ចំពោះការប្រកួតផ្ទាល់ ឡៅ ចិត្រា ត្រូវប៉ះជើងខ្លាំងកំពូលមួយនៅថៃដែលមានប្រវត្តិប្រកួតរាប់រយប្រកួត គឺកីឡាករ Superlek Kiat009 ស្ថិតក្នុងគូរទី5 ផ្នែកប្រដាល់សេរី(គុនខ្មែរ-គុនថៃ) នៃកម្មវិធី ដែលប្រព្រឹត្តទៅនៅថ្ងៃ 16 កុម្ភៈ 2019 នាសង្វែន IMPACT ARENA ប្រទេសថៃ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការប៉ះជើងខ្លាំងរបស់គុនថៃនេះ ធ្វើឲ្យកក្រើកទស្សនិកជនកម្ពុជាចង់ទស្សនាខ្លាំងមែនទែន ព្រោះល្បីថាគុនថៃម្នាក់នេះ មានប្រវត្តិប្រកួតច្រើនលើសលប់ សូម្បីតែលទ្ធផលចាញ់ ក៍លើសការប្រកួតសរុបរបស់ ឡៅ ចិត្រា ដែរ។ ប៉ុន្តែអ្នកគាំទ្រនៅតែមានទំនុកចិត្ត និងការទុកចិត្តលើ ឡៅ ចិត្រា ខ្ពស់ ព្រោះបុរសម្នាក់នេះ មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តទេ ប្រសិនបើចាញ់ ក៍ល្អមើល ហើយអស់ពីចិត្តនិងសមត្ថភាពរបស់ខ្លួនដែរ។ ដូច្នេះយើង រង់ចាំមើលទាំងអស់គ្នា តើការប្រកួតក្រៅស្រុករបស់ ឡៅ ចិត្រា ម្តងនេះ មានលក្ខណៈយ៉ាងណាដែរ? ទោះជាយ៉ាងណា ក្នុងនាមអ្នកគាំទ្រដ៍ពិតប្រាកដម្នាក់ ចាញ់ឬឈ្នះនៅតែស្រឡាញ់គាំទ្រជានិច្ច៕