
ទីបំផុតអ្នកលេងយុទ្ធគុនទាំង២ជួបគ្នាហើយ ឃីម ឌីម៉ា និង ហ្វុនលួង
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ មានព្រឹត្តិការណ៌មួយដែលមានឈ្មោះថា ការប្រកួតដណ្តើមប្រាក់លានគោជល់ គ្រានោះខាងគុនខ្មែរមាន២រូប ផល សោភ័ណ្ឌ និង ឃីម ឌីម៉ា ចំណែកឯកខាងគុនថៃមាន ចៅប៊យ និង ហ្វុនលួង។ ទីបំផុតនៅវគ្គផ្តាច់ព្រ័ត្រ ហ្វុនលួង ប៉ះជាមួយ ឃីម ឌីម៉ា បន្ទាប់ពីកីឡាករថៃរូបនេះ ឈ្នះពិន្ទុ ផល សោភ័ណ្ឌ ស្របពេលដែល ឃីម ឌីម៉ា ផ្តួលឲ្យ ចៅប៊យ សន្លប់ក្នុងទឹកទី២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
វេលានោះគឺជារសៀលដ៏ជក់ចិត្តមែនទែន រវាងគុនខ្មែរ និង គុនថៃ ការប្រកួតពេញ៥ទឹករវាងអ្នកលេងយុទ្ធគុនទាំង២គឺ ប្រាក់លានបានទៅលើគុនថៃជាអ្នកទទួលបាន ក្រោយ ហ្វុនលួង ឈ្នះពិន្ទុ ឃីម ឌីម៉ា។ចាប់តាំងពីពេលនោះមក បងប្អូនដែលស្នេហាវិស័យគុនខ្មែរ ក៏បានសំណូមពរឲ្យអ្នកទាំង២ជួបគ្នាសារជាថ្មីម្តងទៀត ផ្ទុយទៅវិញគឺអ្នកទាំង២មិនដែលជួបគ្នាជាលើកទី២ទៀតឡើយ។
ចាប់តាំងពីឈ្នះប្រាប់លានកាលគ្រានោះមក ហ្វុន លួង យូរៗក៏លិចមុខឡើងមកប្រកួតម្តង តែប្រកួតជាមួយអ្នកផ្សេងទៅវិញ ហើយក៏នូវតែបន្តជ័យជំនៈរបស់ខ្លួនជាហូរហែរមក ដោយមិនមានគុនខ្មែររូបណាអាចប្រកួតឈ្នះគុនថៃនេះបានឡើយ សូម្បីតែ ឡុង សំណាង ក៏ប្រកួតចាញ់កីឡាកររូបនេះដែរ។

ហ្វុនលួង ប្រកួតជាមួយ ឡុង សំណាង នៅសង្វៀន ISI Palm
ហើយព្រឹត្តិការណ៍ដែលពុកម៉ែបងប្អូនបានប្រាថ្នានោះក៏បានឈានចូលមកដល់ដែរ នោះគឺជាការជួបគ្នាសារជាថ្មីរវាងនាគខ្មៅ ឃីម ឌីម៉ា ប្រកួតជាមួយ អ្នកប្រដាល់គុនថៃ ហ្វុនលួង ដោយអ្នកទាំង២នឹងជួបគ្នានៅថ្ងៃសៅរ៍ទី២ ខែកុម្ភះ ឆ្នាំ២០១៩ ខាងមុននេះ ក្នុងសង្វៀនគោជលម្តងទៀត ក្រោយពីកីឡាករទាំង២ខានជួបគ្នាជាងមួយឆ្នាំមកហើយ សូមបញ្ជាក់នេះគ្រាន់តែជាការប្រកួតគូមិត្តភាពតែប៉ុណ្ណោះ ផ្សាយផ្ទាល់វេលាម៉ោង ៥:៣០ល្ងាចថ្ងៃសៅរ៍ទី ២ ខែកុម្ភ ២០១៩ នេះតទៅ តាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី៕

ផល សោភ័ណ្ឌ និង ហ្វុនលួង