រឿង សោភ័ណ្ឌ បង្ហើបបញ្ហាត្រូវប្រកាសលក់ឡាន
កាលពីម្សិលមិញអ្នកប្រដាល់គុនខ្មែរជួរមុខ រឿង សោភ័ណ្ឌ បានប្រកាសលក់ឡានផ្ទាល់ខ្លួនម៉ាក Prius 2007 តម្លៃ ១២៥០០ ដុល្លារ បន្ទាប់ពីជួបបញ្ហាខ្វះខាតក្នុងគ្រួសារដែលត្រូវដោះស្រាយបន្ទាន់ ខណ:ថ្ងៃនេះលោក ចាន់ មករា ម្ចាស់ឃ្លាំងលក់ឡាន CMR បានទិញយកហើយ ។
ប្រាប់ក្រុមការងារ MSR SPORT ម្ចាស់ខ្សែក្រវាត់៨គ្រឿង បង្ហើបថា ការប្រកាសលក់ឡាន នេះដោយសារត្រូវការលុយមកផ្គត់ផ្គង់គ្រួសារដែល កំពុងជួបការលំបាក ដោយរូបគេកំពុងព្យាបាលជំងឺ ហើយកូនក៏ឈឺ រួមទាំងផ្ទះក៏ផុតកុងត្រា ខណៈការឡើងសង្វៀនក៏មិនបានឡើង ធ្វើបន្ទុកនៃការចំណាយត្រូវធ្លាក់មកផ្ទួនៗ ទើបត្រូវលក់ឡានដើម្បីមកដោះស្រាយក្នុងគ្រានេះ ។
បន្ថែមពីនេះ ដៃភ្លើងជើងរន្ទះ ថាពេលលក់ឡានបានលុយ ហើយនឹងយកទៅព្យាបាលរបួសនិងជំងឺរបស់ខ្លួនអោយជា១០០ភាគរយដើម្បីអាចប្រកួតបានវិញ ព្រោះមិនទាន់ចង់ឈប់នោះទេ ។
សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ បានខកខានឡើងប្រកួតជាង១ខែមកហើយ ដោយសារមានជំងឺដុសសាច់ ច្រមុះ និងបំពង់ក រួមទាំងពិបាករកគូប្រកួត ៕