កម្មវិធី ISI Palm បានបំពេញក្តីស្រមៃ រីន ដេវីដ ជាលើកទី២ ប្រកួតអន្តរជាតិ
រីន ដេវីដ គឺជាកីឡាករគុនខ្មែរវ័យជំទង់មួយរូបដែលបានដាក់ចិត្តហ្វឹកហាត់ស្រលាញ់វិស័យកីឡាករគុនខ្មែរ។ គិតត្រឹមវ័យ១៧ឆ្នាំ កំពស់១ម៉ែត្រ៦៥ គុនខ្មែរដែលជាកូនសិស្សក្នុងក្លិបនាគរាជចតុមុខ និងជាកីឡាករជម្រើសជាតិថ្នាលពន្លកគុនខ្មែររូបនេះ បានមានឳកាសបញ្ចេញសមត្ថភាពរបស់ខ្លួនប្រកួតលក្ខណមិត្តភាពអន្តរជាតិជាលើកទី២ ដោយការការប្រកួតមិត្តភាពអន្តរជាតិលើកទី១របស់គេបានយកឈ្នះកីឡាករថៃ មឿង ភីត នៅក្នុងទឹកទី២នាសង្វៀន PNN។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
មិនមានឈាមជ័រជាអ្នកប្រដាល់តែ រីន ដេវីដ ធំដឹងក្តីឡើងរូបគេចាប់ផ្ដើមស្រលាញ់គុនខ្មែរគឺរូបគេតាមមើលកម្មវិធីប្រកួតគុនខ្មែរ ហើយមានបំណងថ្ងៃណាមួយចង់ឡើងប្រកួតគុនខ្មែរដូចគេដែរ។ ចង់ចេះ ចង់ដឹង ទីបំផុត ដេវីដ ក៏បានស្វែងរកក្លឹបដើម្បីនឹងចូលហ្វឹកហាត់ប្រកួតគុនខ្មែរ កាលនោះកីឡាករ ផាន់សុវណ្ណ ដែលត្រូវជាពូ បាននាំរូបគេមកប្រគល់ជូនក្លឹបប្រដាល់នាគរាជចតុមុខ ហើយរហូតមកដល់ពេលនេះការហ្វឹកហាត់របស់គេមានរយៈពេល 2 ឆ្នាំហើយ ក្នុងនោះមហិច្ឆិតារបស់គេគឺចង់ក្លាយជាកីឡាករប្រដាល់គុនខ្មែរជួយមុខទៅថ្ងៃអនាគត។
យោងតាមបទពិសោធន៍ប្រកួត៣២ដង ឈ្នះ២២ ស្មើ៤ ចាញ់៦ ហើយនិងបទពិសោធន៍ប្រកួតអន្តរជាតិលើកដំបូងឈ្នះទៀតនោះ រីន ដេវីដ ត្រូវ PNN ផ្តល់ឳកាសប្រកួតមិត្តភាពអន្តរជាតិជាលើកទី២ក្នុងកម្មវិធី ISI Palm ជាមួយកីឡាករថៃ កាវសេន នៅថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០១៩ចុងសប្តាហ៍៕