Neymar អាចអវត្តមានជាមួយ PSG ដល់ដាច់រដូវកាលនេះ បើសិនជារបួសជើងឈានទៅដល់ការវះកាត់
យោងតាមសារព័ត៌មានបារាំងបានចេញផ្សាយថា ខ្សែប្រយុទ្ធ Neymar អាចនឹងមិនបានចូលលេងឲ្យ Paris Saint-Germain រហូតដល់ចប់រដូវកាលនេះ បើសិនជារបួសជើងឈានរបស់គេឈានទៅដល់ការវះកាត់។
តាមការសន្និដ្ឋានដំបូង កីឡាករតម្លៃខ្លួន២២២លានអឺរ៉ូនឹងខកខានប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទីមួយជាមួយ Manchester United ក្នុងពានរង្វាន់ UEFA Champion League នាកីឡាដ្ឋាន Old Trafford នៅថ្ងៃទី ១២ ខែ កុម្ភៈខាងមុខ ខណៈជំនួបជើងទីពីរវិញនៅថ្ងៃទី ៦ ខែ មីនា ប៉ុន្តែមិនទាន់ដឹងថា Neymar ជាទាន់ឬយ៉ាងណា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កន្លងទៅកីឡាករវ័យ២៦ឆ្នាំធ្លាប់មានរបួសត្រូវវះកាត់នៅប្រអប់ជើងខាងស្ដាំម្ដងហើយ និងព្យាយាមព្យាបាលឲ្យលឿនដើម្បីទាន់ពេលលេងនៅ World Cup ប្រទេសរុស្សី ដោយឡែកសម្រាប់របួសលើកនេះគឺមានសភាពប្រហាក់ប្រហែលដូចមុនអញ្ចឹងប៉ុន្តែខុសកន្លែងគ្នាបន្តិច។
គួររំលឹកថា អតីតសមាជិក Santos និង FC Barcelona បានចាកចេញពីទីលានទាំងទឹកភ្នែក បន្ទាប់ពីមានបញ្ហានៅប្រអប់ជើងខាងស្ដាំក្នុងការប្រកួត French Cup ទល់នឹង Strasbourg កាលពីថ្ងៃអង្គារសប្តាហ៍មុន។