ឪពុក ឃីម ឌីម៉ា និយាយថាកូនប្រុសរបស់លោកប្រកួតមិនទាន់ដូចមុនឡើយ
នេះគឺជាសំដីរបស់លោកគ្រូ ហេង ប៊ុនឃីម ដែលជាឪពុកផង គ្រូផង របស់អ្នកប្រដាល់គុនខ្មែរ ឃីម ឌីម៉ា ស្របពេលដែលអ្នកប្រដាល់គុនខ្មែររូបនេះទើបតែជាសះស្បើយពីរបួសបាក់ឆ្អឹងមេដៃ នឹងមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយនៅប៉ុន្មានប្រកួតចុងក្រោយរបស់រូបគេ។
ដោយឡែកលោកគ្រូ ហេង ប៊ុនឃីម ដែលជាម្ចាស់ក្លឹបប្រដាល់រស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង ជាគ្រូបង្ហាត់ឈុតថ្នាលគុនខ្មែរ បាននិយាយថា ចាប់តាំងពីកូនប្រុសរបស់លោក (ឌីម៉ា)វះកាត់ដកវិសដែកចេញពីដៃរួចមក លោកសង្កេតឃើញថាទោះបីជាប៉ុន្មានប្រកួតចុងក្រោយប្រកួតឈ្នះមែន តែលោកមើលឃើញកូនប្រុសរបស់លោកនូវរាងញញើតនូវការប្រើដៃនៅឡើយ ពោលគឺមិនទាន់ដូចដែលកាលមិនទាន់បាក់ដៃ តែទោះបីយ៉ាងណា ទៅថ្ងៃខាងមុខទៀតសមត្ថភាពនៃការប្រើដៃរបស់គេនឹងត្រឡប់មករកភាពប្រក្រតីវិញជាមិនខាន។
គួររំលឹកថា អ្នកប្រដាល់នាគខ្មៅ ឃីម ឌីម៉ា បានរងរបួសបាក់ដៃនៅពេលដែលរូបគេប្រកួតឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៌កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី គិតមកដល់ពេលនេះគឺជាង១ឆ្នាំទៅហើយ៕