
ស្ងាត់ៗ អ្នកប្រដាល់គុនខ្មែរ ពេជ្រ សីហា ទៅធ្វើជាសន្តិសុខ
កីឡាករប្រដាល់គុនខ្មែរ ពេជ្រ សីហា ដែលអ្នកស្នេហាវិស័យគុនខ្មែរតែងតែនិយមហៅគេថា ម៉ៃ ថៃសាន់ខ្មែរ ដោយមួយរយៈពេលក្រោយនេះរូបគេបានបាត់មុខពីសង្វៀន ស្រាប់តែ MSR SPORT ទើបតែទទួលដំណឹងថា កីឡាកររូបនេះបច្ចុប្បន្នទៅធ្វើការសន្តិសុខនៅឯខេត្តព្រះសីហនុទៅវិញ។ នេះគឺជាដំណឹងដ៏គួរឲ្យសោកស្តាយ ព្រោះថាកីឡាកររូបនេះនៅមានសមត្ថភាពពេញក្នុងការឡើងប្រកួតលើសង្វៀនបាន ពិសេសគឺការប្រកួតអន្តរជាតិតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ លោកគ្រូ ពេជ្រ សុផាន់ ដែលជាបងប្រុសបង្កើតរបស់ ពេជ្រ សីហា ក៏ទើបតែទទួលដំណឹងនេះដូចគ្នា ដោយលោកបាននិយាយថា មួយរយៈនេះ សីហា បានចាកចេញពីក្លឹបទៅរស់នៅកន្លែងផ្សេង ដោយរូបគេមិនចេះស្នាក់នៅក្នុងក្លឹបនេះ មូលហេតុ ហូបចុកមិនគ្រប់គ្រាន់ ហើយលោកក៏មិនហាមឃាត់អ្វីដែល ដោយយល់ឃើញថា ចង់ឲ្យប្អូនទៅមួយរយៈសិនព្រោះចង់ឲ្យគេមានអារម្មណ៍ធូរស្បើយបន្តិច ហើយម្យ៉ាងវិញទៀត សីហា បាក់ទឹកចិត្តក្នុងការឡើងប្រកួត។ លោកក៏បានបន្ថែមទៀតថា នៅពេលដែល សីហា ចាកចេញពីលោក លោកក៏មិនដឹងប្អូនប្រុសម្នាក់នេះទៅធ្វើជាសន្តិសុខនៅកំពង់សោមនោះដែរ ហើយលោកគ្រូក៏មានការសោកស្តាយនឹងសមត្ថភាពប្អូនប្រុសមួយនេះដូចគ្នា ព្រោះថា រូបគេកំពុងតែពេញឡើងប្រកួត នឹងរកលុយបាន ណាមួយទាន់កំលាំងនៅមាន ជាចុងក្រោយលោកគ្រូ ពេជ្រ សុផាន់ ក៏បាននិយាយប្រាប់ MSR មួយឃ្លាថា ក្លឹបរបស់ខ្ញុំក៏មិនធូរធានោះដែរ តែខ្ញុំមិនហ៊ាននិយាយប្រាប់គេឲ្យដឹង៕