អេលីត សាន់ ស្នើសុំស្ថានីយ៍សុំសងសឹកម្តងទៀត
អេលីត សាន់ ដែលពីមុនបងប្អូនធ្លាប់ហៅថា លិញ ភារម្យ ដែលសព្វថ្ងៃជាកូនសិស្សរបស់លោកគ្រូ ស៊ន អេលីត កើតទុក្ខមិនសុខចិត្តចំពោះការបរាជ័យមិនឯកច្ឆ័ន៣ទល់២ ជាមួយនិងអ្នកប្រដាល់គុនថៃ ចេនសឹក ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ អេលីត សាន់ បានប្រកួតលក្ខណមិត្តភាពអន្តរជាតិនៅស៊ីអិនស៊ី ជាលទ្ធផលគឺប្រកួតចាញ់កីឡាករ ចេនសឹក ដោយមិនឯកច្ឆ័ន បានធ្វើឲ្យកីឡាករ រួមទាំងគ្រូបង្វឹកយល់ថាមិនអស់ចិត្តទាល់តែសោះ ដូច្នេះហើយទើប អេលីត សាន់ បានប្រកាសតាម Facebook ផ្ទាល់ខ្លួនរបស់គេថា “ ខ្ញុំបាទ អេលីត សាន់ នៅមិនអស់ចិត្ត ចង់សុំសងសឹកនិងកីឡាករថៃ ចេន សឹក ម្តងទៀត តើបងប្អូនគាំទ្រដែលរឺទេ? ជាមួយគ្នានោះ បើយោងទៅតាម Comment ក្នុងពាក្យនោះដែរ ក៏មានបងប្អូនដែលនិយមគាំទ្រគុនខ្មែរជាច្រើនបាន យល់ស្របថា គាំទ្រសម្រាប់ការប្រកួតសងសឹកម្តងទៀត។
ចំពោះការសុំសងសឹកនេះ MSR បានសួរ អេលីត សាន់ ថា ចង់សងសឹកនៅ ស៊ីអិនស៊ី រឺក៏នៅកន្លែងណា? គេក៏បានឆ្លើយថា នៅទីណាក៏បានដែរ ឲ្យតែបានប្រកួតជាមួយកីឡាករថៃនោះម្តងទៀត៕