
ព្រំ សំណាង ផ្តួលថៃឲ្យសន្លប់ទឹក៣ គម្រាមអ្នកប្រដាល់ Cyprus
កីឡាករប្រដាល់ជើងខ្លាំងទម្ងន់ធ្ងន់ប្រចាំក្លឹប ឆ័ត្រយោង911 ព្រំ សំណាង បានផ្តូលគូប្រកួតសញ្ចាតិថៃ ឲ្យសន្លប់នៅទឹកទី៣ ដើម្បីគម្រាមកីឡាករ Cyprus ដែលចង់ជួបកីឡាករខ្មែរ ហើយ ព្រំ សំណាង ចេញមុខឆ្លើយតបរួមទាំងមានបំណងចង់ ប្រកួតដាក់ខ្សែក្រវ៉ាត់ ជាមួយកីឡាករជើងខ្លាំង Cyprus ទៀតផង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ស្ថិតក្នុងកម្មវិធីដ៍ធំរបស់CBS គឺកម្មវិធីប្រដាល់គោជល់ ព្រំ សំណាង ត្រូវ ប៉ះកីឡាករគុនថៃ យ៉ាកឡង សុិក ក្នុងប្រភេទទម្ងន់ 75គីឡូក្រាម ។ ព្រំ សំណាង មានឱកាសប្រើកែងពេញៗ ចំៗគោលដៅ ដោយកីឡាករថៃ ត្រូវបានលោកអាជ្ញាកណ្តាលរាប់ជាច្រើនលើក ប៉ុន្តែនៅអាចបន្តការប្រកួតបាន រហូតដល់ដើមទឹកទី4 សំណាង មានឱកាសប្រើកែងជាថ្មីរហូតធ្វើឲ្យកីឡាករថៃ បាត់បង់ស្មារតី ត្រូវបានលោកអាជ្ញាកណ្តាលបញ្ឈប់ត្រឹមទឹកទី៣ នេះតែម្តង។
ដូច្នេះនេះជាលទ្ធផលដ៍ល្អ សម្រាប់ ព្រំ សំណាង ដើម្បីជាការបង្ហាញឲ្យកីឡាករបរទេសបានឃើញពីសមត្ថភាពរបស់ខ្លួន មុននឹងមានការរៀបចំណាមួយឲ្យជួបគ្នា។