សហព័ន្ធប្រដាល់គុនខ្មែរលើកពេលប្រកួតថ្នាក់ជាតិទៅពាក់កណ្ដាលខែ២
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចលើកពេលកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ទៅថ្ងៃទី០៧ ខែកុម្ភៈ ទៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ វិញ។
សម្រាប់មូលហេតុនៃការលើកពេលនេះត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ជាក់ថា ដោយសារតែបញ្ហាបច្ចេកទេស។
គួរដឹងដែរថា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានផ្ញើលិខិតទៅតាមសង្វៀនទូរទស្សន៍ក្នុងស្រុកនានា ស្នើផ្អាកកម្មវិធីប្រកួតចំនួន៣ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា។
ដូច្នេះការលើកពេលនេះ មានន័យថា ការប្រកួតនៅទូរទស្សន៍នឹងដំណើរការបានធម្មតាវិញអំឡុងខែនេះ តែសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិចំថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកុម្ភៈ ស្ថានីយផ្សេងៗមិនអាចរៀបចំជាន់ថ្ងៃថ្នាក់ជាតិបានទេ៕