ជា រិទ្ធ ឈ្នះពានចៅក្រម អាជ្ញាកណ្តាល ល្អដាច់គេនៅស៊ីហ្គេម ក្នុងនាមជាអាជ្ញាកណ្តាលកម្ពុជាដំបូងគេ
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ដែលធ្វើឡើងនាប្រទសហ្វីលីពីនបានបិទបញ្ចប់កាលពីម្សិលមិញ ដោយក្នុងឆ្នាំនេះមានប្រទេសចូលរួម១១ដូចរាល់ដងនឹងមានកីឡាករកីឡាការិនីមកពីបណ្តាប្រទេសទាំងអស់នោះចូលរួមជាច្រើន ក្នុងនោះផងដែរ កម្ពុជាបានបញ្ចូនអត្តពលិកទៅចូលរួម ៣១ ប្រភេទកីឡាករដោយមានកីឡាករ កីឡាការិនី ជាង៥០០នាក់ ក្នុងនោះលោក ជា រិទ្ធ ដែលជាមន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរត្រូវ គណៈកម្មាធិការប្រតិបិត្តស៊ីហ្គេម (IFMA)ជ្រើសតាំងជា ចៅក្រម អាជ្ញាកណ្តាល តែម្នាក់ប៉ុណ្ណោះរបស់កម្ពុជា ហើយបានឈ្នះពានជា ចៅក្រម អាជ្ញាកណ្តាល ល្អជាងគេតែម្នាក់គត់ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ។
គ្រូបង្វឹកនៅក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប បានអោយដឹងថា ៖ ដំបូងឡើយខាងម្ចាស់ផ្ទះហ្វីលីពីនមិនសូវពេញចិត្តនោះទេសម្រាប់លោក ប៉ុន្តែនៅពេលលោកចាប់ផ្តើមឡើងលើសង្វៀនទើបមានការចាប់អារម្មណ៍ច្រើនសម្រាប់តួនាទីរបស់លោកជាអាជ្ញាកណ្តាលរហូតត្រូវបានខាងគណៈកម្មាធិការប្រតិបិត្តវិញ្ញាសាប្រដាល់នៅស៊ីហ្គេមនេះជ្រើសរើសលោកជា អាជ្ញាកណ្តាលឆ្នើមតែម្តង ។ លោកបន្ថែមថា ចាប់ពីពេលនេះទៅឈ្មោះរបស់លោកត្រូវជាប់ក្នុង គណៈកម្មាធិការប្រតិបិត្តវិញ្ញាសាប្រដាល់នៅស៊ីហ្គេម ហើយលោកនឹងមានតួនាទីនេះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខដោយស្វ័យប្រវិត្តផងដែរ ។
សូមបញ្ចាក់ថាលោក ជា រិទ្ធ ជាមន្ត្រីសហព័ន្ធប្រដាល់គុនខ្មែរ និងមានតួនាទីជាប្រធានទំនាក់ទំនងអន្តរជាតិរបស់សហព័ន្ធគុនខ្មែរ ព្រមទាំងជាជំនួយការរបស់ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឯកឧត្តម តែម ម៉ឺន ផងដែរ ។ លោក ជា រិទ្ធ ក៏ជា សាស្ត្រាចារ្យអក្សរសាស្ត្រអង់គ្លេសនៅសកលវិទ្យាល័យនិងកំពុងធ្វើជាម្ចាស់ក្លិបប្រដាល់គុហារព្រហ្មជ័យខេត្តសៀមរាបនៃក្រសួងការពារជាតិ ទៀតផង ៕