
សោកស្តាយផង! ថៃ រិទ្ធី ត្រូវបាន One Champions ដកចេញពីការប្រកួត

ថៃ រិទ្ធី
អ្នកប្រដាល់គុនចម្រុះ ថៃ រិទ្ធី ដែលនឹងត្រូវឡើងសង្វៀនសងសឹកឲ្យមិត្តរួមជាតិ មាស ម៉ើ ដោយធ្លាប់បរាជ័យក្រោមកណ្ដាប់ដៃជើងខ្លាំង Anthony Engelen ក្នុង ONE: ETERNAL GLORY នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុននៅប្រទេសឥណ្ឌូណេស៊ីនោះ ឥឡូវត្រូវបានកម្មវិធី One Championships ដកចេញពីបេក្ខភាពប្រកួតហើយ ដោយមូលហេតុ ថៃ រិទ្ធី មិនទាន់ជាពីរបួសបែកចិញ្ចើម គ្រាដែលកីឡាករគុនខ្មែររូបនេះប្រកួតក្នុងកម្មវិធីជើងឯកថ្នាក់កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨ ។

កីឡាករ Anthony Engelen
បើយោងតាមសំដីរបស់កីឡាករគុនចម្រុះ ថៃ រិទ្ធី បានឲ្យដឹងថា ដំបូងឡើយរូបគេមិនទាន់ដឹងរឿងនេះនូវឡើយទេ ហើយក៏នូវតែហ្វឹកហាត់ជាធម្មតាដើម្បីត្រៀមប្រកួតនាថ្ងៃខាងមុខ ស្រាប់តែពេលកំពុងហ្វឹកហាត់ដូចសព្វដង លោកគ្រូ ហ៊ុន ចាន់រាជ ដែលជាប្រធានក្លឹប Cambodia Top Team តេប្រាប់ថា រិទ្ធីឯងត្រូវបាន One Championships ដកចេញពីការប្រកួតវិញហើយ ដោយសារតែរបួសនូវមិនទាន់ជា។
ចំណែកឯលោកគ្រូ ហ៊ុន ចាន់រាជ ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានឲ្យដឹងដែរថា លោកពិតជាមានអារម្មណ៌សោកស្តាយណាស់ ដែលខាង One Championships ដក ថៃ រិទ្ធី ចេញពីការប្រកួតនៅថ្ងៃខាងមុខនេះ ស្របពេលដែលលោកយល់ថា រិទ្ធី អាចប្រកួតបាននោះ។

លោក ហ៊ុន ចាន់រាជ
សូមបញ្ជាក់ថា ដៃគូរបស់ ថៃ រិទ្ធី គឺ Anthony Engelen ធ្លាប់ឡើងសង្វៀនបាន១២ដងក្នុងនោះឈ្នះ៨ដង និងចាញ់៤ដង ហើយជាជាជើងឯកខ្សែក្រវាត់ IFC Lightweight Champion។ រូបគេបានត្រឡប់ចូលសង្វៀនវិញកាលពីខែវិច្ឆិកាកន្លងទៅនេះ និងបានធ្វើឲ្យកក្រើកព្រឹត្តិការណ៍ ONE: HEART OF THE LION នៅពេលរូបគេផ្តួល មាស ម៉ើ ដើមទឹកទី១៕