ក្រោយពីឈ្នះពាន ISI Palm រដូវកាលទី៤ កីឡាករថៃ ទួនប៉េ បាននិយាយទំលាយការពិតប្រាប់ MSR
ក្រោយពីធ្វើការតស៊ូប្រកួតគ្នាអស់រយៈពេលជាង៣ខែ ទីបំផុតម្ចាស់ជើងឯក ISI Palm រដូវកាលទី៤លើប្រភេទទំងន់៦០គីឡូក្រាម បានទៅលើអ្នកស្រុកមកពីខេត្តបុរីរាំប្រទេសថៃ ទួនប៉េ ដោយបានប្រកួតឈ្នះកីឡាករគុនខ្មែរ សួន ចាន់នី ដោយពិន្ទុឯកច្ឆ័ន៥ទល់០ ព្រមទាំងបានបន្សល់ស្នាមបែកលើក្បាលឲ្យ សួន ចាន់នី ប្រមាណជិត១០ថ្នេរទៀតផងដែរ ខណៈពេលដែលលេខ៣ក៏បានទៅលើកីឡាករថៃ វិថៈយ៉ាយុទ្ធ និងលេខ៤បានទៅលើកីឡាករគុនខ្មែរ លីភា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ស្របពេលដែលពិធីលោក យ៉េន ម៉ៅ និង លោក ហេង សារ៉េត ប្រកាសអំពីជ័យជំនៈនិងម្ចាស់ជើងឯក ISI Palm រដូវកាលទី៤រួច រឿងមួយដែលអ្នកគាំទ្រ អ្នកទស្សនា ចាប់អារម្មណ៍ជាងគេនោះគឺ ការសម្រក់ទឹកភ្នែករបស់កីឡាករ ទួនប៉េ ព្រោះតែរំភើបនឹងជ័យជំនៈ ម្យ៉ាងវិញទៀតគឺបានលុយយកទៅជុសជួល និងសង់ផ្ទះបង់ហើយ។ សូមបញ្ជាក់ថា ទួនប៉េ ក៏មានឈាមជ័រជាខ្មែរម្នាក់ដែរ ដោយខាងជីតារបស់គេគឺជាជនជាតិកម្ពុជាក្រោម ហើយអ្នកផ្ទះរបស់គេទៀតសោតភាគច្រើននិយាយតែភាសាខ្មែរ ដូច្នេះហើយទើប ទួនប៉េ អាចនិយាយភាសារខ្មែរបានច្រើនគួរសម។ បើនិយាយអំពីជីវភាពរស់នៅសព្វថ្ងៃនេះវិញ កីឡាកររូបនេះក៏មិនសូវធូរធារប៉ុន្មានឡើយ ដោយសព្វថ្ងៃគឺពឹងទៅលើការប្រកួតរបស់គេជាធំដើម្បីយកលុយមកចិញ្ចឹមគ្រួសារប្រពន្ធមួយកូន២នាក់។
ចំណែកឯប្រូម៉ូទឺថៃគឺលោក ថាវិន សដានឆ័យ ក៏បាននិយាយប្រាប់ MSR ដែរថា៖ សុបិនរបស់លោកបានក្លាយជាការពិត ព្រោះថា៣រដូវកាលហើយដែលលោកដឹកនាំកីឡាករថៃមកប្រកួតដណ្តើមពាននៅស្រុកខ្មែរមិនបាន ទើបតែលើនេះទេដែល ទួនប៉េ បានបំពេញក្តីបំណងរបស់លោក។ សូមបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៤នេះ ក៏ជាការប្រកួតដណ្តើមពានលើកចុងក្រោយនៅស៊ីអិនស៊ីដែរ ដោយម្ចាស់ឧបត្ថម្ភកំពុងតែមានប្រជាប្រិយ៍មួយនេះ បានដកខ្លួនទៅធ្វើការប្រកួតនៅសង្វៀនផ្សេងហើយ៕