
បឺតខាំ គិតខុសក្រោយ រិទ្ធ ភូលូ ប្រកួតឈ្នះដៃគូ Antonio Faria យប់មិញនេះ
មុននឹងការប្រកួតឈានចូលមកដល់រវាងអ្នកប្រដាល់គុនខ្មែរ រិទ្ធ ភូលូ និង Antonio (ប៉ុកទុយហ្គាល) អតីតកីឡាករ បឺតខាំ បានយល់ថា រិទ្ធ ភូលូ គឺមិនអាចប្រកួតឈ្នះកីឡាករ ប៉ុកទុកហ្គាលនេះបានឡើយ ដោយយោងទៅលើគេឈ្មោះនឹងភាពល្បីរបស់គេ ណាមួយកីឡាករ Antonio រូបនេះធ្លាប់ប្រកួតឈ្នះជើងខ្លាំងនៅថៃ និងភូមាជាច្រើន ដែលជាហេតុធ្វើឲ្យ បឺតខាំ យល់ថា រិទ្ធ ភូលូ មិនទាន់មានសមត្ថភាពប្រកួតឈ្នះគេបានឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រិទ្ធ ភូលូ ឈ្នះពិន្ទុ Antonio
តែអ្វីៗបានខុសពីការនិយាយ ទីបំផុត រិទ្ធ ភូលូ បានប្រកួតឈ្នះពិន្ទុកីឡាករ Antonio និងបានបន្សល់ស្នាមបែកជាច្រើនមកលើផ្ទៃមុខកីឡាករបរទេសរូបនេះថែមទៀតផង។
ជាមួយគ្នានោះលោកគ្រូ ធី ណារិទ្ធ ដែលជាគ្រូបង្វឹករបស់អ្នកប្រដាល់វ័យក្មេង រិទ្ធ ភូលូ បានបញ្ចេញទស្សនៈ និងបង្ហាញការជឿជាក់ខ្ពស់ទៅលើកូនសិស្សរបស់លោកថា នឹងធ្វើបានល្អក្នុងជំនួបជាមួយកីឡាករ Antonio Faria ម្ចាស់ខ្សែក្រវាត់ WLC របស់ភូមាថ្មីៗ នាសង្វៀនឯកភ្នំ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ហើយការរំពឹងរបស់លោក ក៏បានក្លាយជាការពិតមែន។
សូមបញ្ជាក់ថា នេះគឺជាជ័យជំនះលើកដំបូងសម្រាប់កីឡាករ រិទ្ធ ភូលូ ទៅលើកីឡាករមកពីអឺរ៉ុប ព្រោះថាកន្លងមករូបគេធ្លាប់តែប្រកួតជាមួយបរទេសអាស៊ីគ្នាឯងប៉ុណ្ណោះ ខណះដែល Antonio Faria ជាជើងខ្លាំងមួយរូបដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរបានម្តងដោយឈ្នះពិន្ទុ កីឡាករ ធឿន ធី ហើយស្របពេលដែលរូបគេទើបទទួលបានខ្សែក្រវាត់ថ្មីពីប្រទេសមីយ៉ាន់ម៉ា ក្នុងកម្មវិធី WLC – World Lethwei Championship ដោយផ្តួលកីឡាករម្ចាស់ផ្ទះ៕

ធឿន ធី និង Antonio