Goal-line technology ជួយសង្គ្រោះក្រុម Manchester City?
ការប្រកួតរវាងក្រុមលេខពីរនិងក្រុមលេខមួយនៅតារាង Premier League Man City និង Liverpool កាលពីយប់ម៉ិញបានបញ្ចប់ទៅដោយលទ្ធផល 2-1 ហើយក៏បានធ្វើអោយ City ក្លាយជាក្រុមដំបូងដែលបានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ Liverpool នៅរដូវកាលនេះ។ តែក៏មានទស្សនៈបានលើកឡើងថា Manchester City ឈ្នះ ដោយសារតែបច្ចេករិទ្យាកាត់ក្តី Goal-line Technology ជួយសង្រ្គោះ។ តើស្សនៈខាងលើនេះត្រឹមត្រូវដែរឬទេ?
ប្រសិនបើយើងរម្លឹកឡើងវិញនូវការប្រកួតរវាងក្រុមទាំងពីរកាលពីយប់ម៉ិញនៅនាទី17យើងឃើញថា Sadio Mane ខ្សែប្រយុទ្ធរបស់ Liverpool បានបណ្តើរបាល់ចូលទៅដំបន់គ្រោះថ្នាក់របស់ Man City ហើយក៏ទាត់ត្រូវបង្គោលទីនិងឡងមកមុខទីខណៈដែល Ederson បានជ្រុលខ្លួនចេញទៅផុតបាល់។ រំពេចនោះ Stone ដែលជាខ្សែការពាររបស់ Man City បានព្យាយាមទាត់បាល់អោយផុតពីប្រអប់ទីរបស់ខ្លួន។ ចៃដន្យអាក្រក់បាល់ក៏ហោះទៅបុក Ederson និងឃ្ទាតមកត្រូវរបារទីធ្លាក់បុកដីក្នុងសំណាញ់ទីនិងត្រូវ Stone ទាត់អោយហោះផុតពីដំបន់គ្រោះថ្នាក់បានសម្រេច។
ត្រង់នេះហើយដើម្បីបញ្ជាក់ថាបាល់ចូលឬមិនចូល អជ្ញាកណ្តាលត្រូវពឹងផ្អែកលើបច្ចេកវិទ្យាGoal-line Technology ។ ចម្លើយតាមរយៈនាឡិកាដៃរបស់អជ្ញាកណ្តាលគឺ មិនចូល។ ដូច្នេះនៅពេលនុះក្រុមទាំង2បានបន្តការប្រកួតដោយលទ្ធផលសូន្យស្មើ។
ចំនុចត្រង់នេះដែរប្រហែលជាមានបងប្អូនអ្នកគាំទ្រហង្សក្រហម Liverpool នៅស្រុកខ្មែរមិនតិចនាក់ទេដែលងឿងឆ្ងល់និងមិនអស់ចិត្តអំពីបញ្ហានេះ។ តាមរយៈអត្ថបទនេះ MSR សូមធ្វើការបកស្រាយជូនដូចតទៅ៖ បាល់នេះមិនចូលគឺជារឿងត្រឹមត្រូវ ព្រោះផ្អែកទៅច្បាប់កំណត់នៃការប្រើប្រាស់បច្ចេកវិទ្យាខាងលើបានចែងថា ដរាបណាគែមបាល់នៅជាប់បន្ទាត់ពណ៌ស គឺមិនអោយចូលជាដាច់ខាត តែបើគែមបាល់ហួសផុតពីខ្សែបន្ទាត់ខាងក្នុងនោះកំណត់ថាជាបាល់ចូល។ ច្បាប់នេះត្រូវបានគេយកមកប្រើប្រាស់ក្នុងអំឡុងឆ្នាំ2012 ក្រោយពីមានរឿងចម្រូងចម្រាស់ច្រើនករណីរួចមកទាក់ទងទៅនិងបាល់ចូលឬមិនចូលដែលបានកាត់ក្តីដោយភ្នែកអជ្ញាកណ្តាលក្នុងទីលាននិងអជ្ញាកណ្តាលខ្សែបន្ទាត់។
កាលពីមិនទាន់ប្រើបច្ចេកវិទ្យានេះច្បាស់ណាស់គ្រាប់ដំបូងរបស់ Liverpool និងត្រូវអជ្ញាកណ្តាលអោយចូលពិតប្រាកដ ព្រោះថាគេបានកំណត់យកផ្ទៃបាល់លើស50%ដែលលៀនចូលទៅក្នុងបន្ទាត់សខាងក្នុងជាបាល់ចូលទី។
សរុបមកវិញការលើកជាទស្សនៈថា៖ Manchester City ឈ្នះដោយសារតែបច្ចេករិទ្យាកាត់ក្តី Goal-line Technology គឺពិតជាត្រឹមត្រូវខ្លះដែរ ព្រោះវាជាច្បាប់។ តែសំខាន់ត្រង់ថាក្រុមកីឡាកររបស់ Man City ដែលដឹកនាំដោយលោក Pep Guardiola ពិតជាមានសមត្ថភាពស្វែងរកជ័យជម្នះតាមរយៈការស៊ុតបាល់នាំមុខដោយ Aguero និងស៊ុតយកឈ្នះដោយ Sané។
Liverpool ដែលទើបតែចាញ់មួយប្រកួតនេះក៏រកបានមួយគ្រាប់មិនអោយ Man City clean sheet ផងដែរដោយខ្សែប្រយុទ្ធជាតិប្រេស៊ីល Roberto Firmino។