អស់ទាស់! Ronaldinho នឹងមកបង្ហាញមុខក្នុងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2019 នៅកម្ពុជា
ការប្រកួតបាល់ទាត់ដ៏ធំបំផុតប្រចាំប្រទេសកម្ពុជា Tiger Street Football Festival 2019 នឹងចាប់ផ្តើមដំណើរការប្រកួតនៅថ្ងៃស្អែកនេះហើយ ដោយប្រាក់សរុបប្រចាំកម្មវិធីមានប្រាក់រង្វាន់សរុបចំនួន៥០០០០ម៉ឺនដុល្លារអាមេរិក។
ការប្រកួតឆ្នាំ២០១៩នេះត្រូវបានបង្កើនឡើងរហូតដល់៩តំបន់ដើម្បីឲ្យយុវជនមានចាប់អារម្មណ៍ចូលរួមប្រកួតប្រជែងកាន់តែច្រើន។ តំបន់ទាំង៩មានដូចខាងក្រោម៖
- ខេត្តព្រះសីហនុ៖ ថ្ងៃទី ៥-៦ មករា
- ខេត្តតាកែវ៖ ថ្ងៃទី ១៣ មករា
- ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី ២០ មករា
- ខេត្តបាត់ដំបង៖ ថ្ងៃទី ២៦-២៧ មករា
- ខេត្តប៉ោយប៉ែត៖ ថ្ងៃទី ២-៣ កុម្ភៈ
- ខេត្តសៀមរាប៖ ថ្ងៃទី ៨-៩-១០ កុម្ភៈ
- ខេត្តកំពង់ចាម៖ ថ្ងៃទី ១៦-១៧ កុម្ភៈ
- ខេត្តកណ្តាល៖ ថ្ងៃទី ៣ មិនា
- រាជធានីភ្នំពេញ៖ ថ្ងៃទី ១៣-១៤-១៥-១៦-១៧ មិនា
ដោយឡែកយោងតាមប្រភពរបស់ TSFF បានឲ្យដឹងថា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័តនៅឆ្នាំ២០១៩នេះនឹងមានវត្តមានរបស់អតីតកីឡាករជម្រើសជាតិប្រេស៊ីល Ronaldinho មកចូលរួមផងដែរ។
គួររំលឹកថា ក្រុមបាល់ទាត់អាណាចក្របៃតង គឺជាជើងឯកនៃការប្រកួតបាល់ទាត់ដ៏ធំបំផុតប្រចាំប្រទេសកម្ពុជា Tiger Street Football Festival 2018។