
លោក Ole Gunna Solskjaer សម្តែងប្រតិកម្មចំពោះកីឡាករ Paul Pogba
(BC-99)
ភាពស្ងប់ស្ងាត់របស់អ្នកគាំទ្រក្រុមបិសាចក្រហមបានកើតឡើងតាំងពីតង់ទី ១ នៅទឹកដី Old Trafford បន្ទាប់ពីកីឡាកររបស់ Crystal Palace Ayew បានស៊ុតនាំមុខមុនមួយគ្រាប់មុន។ Marcus Rashford វិះតែតាមបានស្មើមកវិញទៅហើយក៏ប៉ុន្តែគេបានធ្វើអោយខកខានតាមរយៈការទាត់បាល់ពិន័យមិនចូលនៅតង់ទី ២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ភាពពុះកញ្ជ្រោលនិងសម្រែកអបអររបស់ប្រិយ៍មិត្តបិសាចក្រហមក៏ត្រឡប់មកវិញនៅខណៈពេលដែល Daniel James រកបានគ្រាប់តាមស្មើនៅនាទីទី ៨៩ ។ ក្រុម United របស់លោក Ole ក៏ធ្វើការវាយលុកមួយវឹបទៀតដើម្បីរកគ្រាប់បាល់ជ័យជម្នះ តែនៅពេលនោះ Pogba ត្រូវបានស្កាត់ជាប់ដោយខ្សែការពារកណ្តាលរបស់ Crystal ហើយក្រុមភ្ញៀវមួយនេះក៏ធ្វើការវាយបកយ៉ាងរហ័សវិញនិងបានស៊ុតនាំមុខសារជាថ្មីដោយខ្សែការពារ Patrick van Aanholt និងជាគ្រាប់បាល់យកឈ្នះដោយលទ្ធផល ១-២ លើក្រុមម្ចាស់ផ្ទះ Manchester United តែម្តង។
បន្ទាប់ពីចប់ការប្រកួត Pogba បានទទួលការរិះគន់ជាច្រើនចំពោះការបាត់បាល់នៅតំបន់គ្រោះថ្នាក់ ប៉ុន្តែលោក Solskjaer បានថ្លែងការពារកីឡាកររូបនេះនិងទទូចអោយបញ្ឈប់ការស្តីបន្ទោសដល់ Pogba ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Solskjaer បាននិយាយថា“ ខ្ញុំគិតថា Pogba ក៏ដូចជាសមាជិកក្នុងក្រុមឯទៀតដែរដែលចង់ឃើញជ័យជម្នះនៅក្នុងការប្រកួតនេះ។ គេមានឱកាសល្អក្នុងការស៊ុតបញ្ចូលទី តែគេគ្មានសំណាង។ គេពិតជាបានប្រឹងប្រែងខ្លាំងណាស់។ ខ្ញុំជឿថាគាត់នឹងបញ្ចប់សំណាញ់ទីបានល្អឡើងវិញនៅពេលក្រោយ” ។
ការប្រកួតបិទបញ្ចប់ខែសីហានេះនៅសប្តាហ៍ក្រោយ ក្រុមបិសាចក្រហម Manchester United និងត្រូវប៉ះជាមួយក្រុមជំនុំបរិសុទ្ធ Southampton នាទឹកដី St. Mary នាវេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃសៅរ៍ទី៣១។