បារាំងបេះដូងខ្មែរ ប្រកាសរកគ្រូប្រដាល់មកបង្ហាត់ក្នុងក្លឹបរបស់គាត់
បើយោងតាមអ្នកប្រដាល់ដែលមានរហ័សនាម “បារាំងបេះដូងខ្មែរ” ដែលបានបង្ហោះលើបណ្តាញសង្គមនាពេលកន្លងមកថាៈ “យើងកំពុងស្វែករកគ្រូបង្ហាត់ fitness & boxing បើសិនមានចំណាប់អារម្មណ៏អាច inbox មកខាងយើងខ្ញុំបានសូមអរគុណ”។
បារាំងបេះដូងខ្មែរ គឺជារហ័សនាមដែលលោក ម៉ា សេរី បានដាក់អោយអ្នកប្រដាល់បារាំងមួយរូបឈ្មោះ Bidaut Derek ដែលកំពុងប្រលូកក្បាច់គុនបុរាណខ្មែរក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ហើយកំលោះម្នាក់នេះក៏ជាគ្រូបង្ហាត់ក្បាច់គុនក្នុងក្លឹប Prodal fight & fitness studio ផងដែរ។
Prodal fight & fitness studio គឺជាក្លឹបដែលបើកអោយចូលហាត់សេរីសំរាប់អ្នកប្រដាល់គុនខ្មែរក្នុងប្រទេសកម្ពុជាទាំងអស់។ ប៉ុន្តែសំរាប់ប្រជាជនទូទៅដែលចង់បានសុខភាពមាំមួន រូបរាងកាយស្អាតសមសួនក៏អាចចូលរួមហាត់លើវិញ្ញាសារផ្សេងរបស់ក្លឹបបានដែរ ដោយមានការបង្ហាត់ពីគ្រូជំនាញមានបច្ចេកទេសត្រឹមត្រូវទៀតផង។
ដូច្នេះសំរាប់បងប្អូនដែលមានជំនាញក្នុងការបង្ហាត់ Fitness និង Boxing អាចទំនាក់ទំនងទៅកាន់ Account ផ្ទាល់ខ្លួនរបស់ បារាំងបេះដូងខ្មែរ Bidaut Derek បានដើម្បីដឹងព័តមានលម្អិត៕