ក្លិបប្រដាល់របស់បារាំងបេះដូងខ្មែរចាប់ដៃគូជាមួយក្លិបបាល់ទាត់ភ្នំពេញហាត់មិនគិតថ្លៃពេញមួយឆ្នាំ
ក្លិប Prodal fight & fitness studio ដែលមានម្ចាស់ជាបារាំងបេះដូងខ្មែរលោក Derek Bidaut បានក្លាយជាដៃគូផ្លូវការណ៍របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រាប់ហាត់ប្រាណរយៈពេញ មួយឆ្នាំដោយមិនគិតថ្លៃក្រោយចុះហត្ថលេខាព្រមព្រៀងនៅថ្ងៃទី ២២ កុម្ភៈ នេះ ។
ក្លឹបហាត់ប្រាណប្រដាល់ដែលជាក្លឹបហាត់ប្រាណដ៏ទំនើប និងថ្មីសន្លាងក្នុងរាជធានីភ្នំពេញ បានផ្តល់ទីកន្លែងហាត់ប្រាណដល់ក្រុមកីឡាករក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងក្រុមយុវជន ក្រុមនារី និងក្រុមឈុតធំដោយមិនគិតថ្លៃពេញមួយឆ្នាំ ។ នេះគឺជាសកម្មភាពមួយដែលជួយលើកស្ទួយវិស័យបាល់ទាត់នៅប្រទេសកម្ពុជា ជាពិសេសដល់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដើម្បីឲ្យក្រុមកីឡាកររបស់យើងមានកាយសម្បទាមាំមួន អាចប្រកួតប្រជែងជាមួយក្រុមដ៏ទៃទៀតបាន ។
សូមបញ្ជាក់ថា ក្លឹបហាត់ប្រាណប្រដាល់គឺជាក្លឹបដែលមានស្តង់ដាខ្ពស់ មានទីធ្លាធំទូលាយ និងមានឧបករណ៍ហាត់ប្រាណគ្រប់មុខ ថ្មីៗ មានទីតាំងនៅផ្លូវលេខ៥៩៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ ប្រភព៖ ភ្នំពេញក្រោន