ទាំងក្រុមជំរើសជាតិ និង ក្លឹបនៅក្នុងលីគ សុទ្ធតែត្រូវប្រកួតជាមួយ វៀតណាមទាំងពីរ នៅថ្ងៃស្អែក

រូបភាព: សហព័ន្ធបាល់ទាត់កម្ពុជា
ក្រោយពីក្រុមជំរើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ប្រកួតចាញ់ក្រុមជំរើសជាតិថៃអាយុក្រោម២២ឆ្នាំក្នុងវគ្គកាត់សេចក្តីទាត់បាល់១១ម៉ែត្រ បានធ្វើឲ្យក្រុមឈុតតូចកម្ពុជាមួយនេះបាត់បង់ឪកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ AFF LG Cup U-22 2019។ តែក្រុមគោជំទង់កម្ពុជានៅមានភារកិច្ចមួយទៀតគឺត្រូវប្រកួតដណ្តើមយកលេខ៣ជាមួយក្រុមជំរើសជាតិឈុតតូចវៀតណាម ក្រោយពីក្រុមនេះប្រកួតចាញ់ ឥណ្ឌូនេស៊ី១ទល់០។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រូបភាព: សហព័ន្ធបាល់ទាត់កម្ពុជា
ជាមួយគ្នានេះដែរ មិនត្រឹមតែក្រុមជំរើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជំរើសជាតិវៀតណាមនៅថ្ងៃស្អែកនោះទេ ដោយនៅថ្ងៃនោះដែរ ក្រុមបាល់ទាត់ ណាហ្គាវើល របស់កម្ពុជា ក៏ត្រូវមានភារកិច្ចប្រកួតជាមួយក្រុមបាល់ទាត់ Hanoi FC របស់វៀតណាមនៅក្នុងពូល F នៃពានរង្វាន់ AFC CUP 2019។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ផងដែរថា ក្លឹបបាល់ទាត់ ណាហ្គាវើល របស់កម្ពុជាគឺឋិតនៅក្នុងពូលF ដោយរួមមានក្រុម Hanoi FC របស់វៀតណាម ក្រុម Tampines Rovers របស់សិង្ហបុរី និងក្រុម Yangon United របស់មីយ៉ាន់ម៉ា៕

រូបភាព: AFC CUP