នេះគឺជាទូរស័ព្ទទី៣ហើយ ដែលម្ចាស់ហាងគុនខ្មែរលក់ទូរស័ព្ទផ្តល់ជូនដល់កីឡាករគុនខ្មែរ
នេះគឺជាទូរស័ព្ទគ្រឿងទី៣ហើយដែលលោក ខេង សុងហួ ម្ចាស់ហាងលក់ទូរស័ព្ទយីហោង គុនខ្មែរលក់ទូរស័ព្ទទំនើប បានឧបត្ថម្ភដល់កីឡាករគុនខ្មែរ សែន រ៉ាដេត គ្រាដែលប្រកួតឈ្នះកីឡាករថៃ ស៊ុបពើ វីនឧប៊ុន នៅសង្វៀនCBS កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅ។
លោក ខេង សុងហួ ម្ចាស់ហាងលក់ទូរស័ព្ទយីហោង គុនខ្មែរលក់ទូរស័ព្ទទំនើប បានប្រាប់ MSR SPORT ឲ្យដឹងថា៖ មូលហេតុដែលលោកបានឧបត្ថម្ភទូរស័ព្ទ IPhone 7 ដល់កីឡាករ សែន រ៉ាដេត ក៏ដោយសារតែលោកចង់ស្វាគមន៍នៃការវិលត្រឡប់មកកាន់សង្វៀនសារជាថ្មីម្តងទៀត បន្ទាប់ពីខកខានឡើងសង្វៀនជាង៣ឆ្នាំមកហើយ ម្យ៉ាងវិញទៀតលោកក៏បានចាត់ទុកកីឡាករខេត្តកោះកុងរូបនេះគឺជាគ្រាប់ពេជ្រគុនខ្មែរមួយរូបដ៍អស្ចារ្យសម្រាប់លោកផងដែរ។ ក្រៅពី សែន រ៉ាដេត លោកក៏ធ្លាប់បានឧបត្ថម្ភដល់កីឡាករ កែវ រំចង់ និង សារឹម វ៉ាន់ថង នៅទូរស័ព្ទម្នាក់មួយគ្រឿងដូចគ្នា។
សូមបញ្ជាក់ថា លោក ខេង សុងហួ ម្ចាស់ហាងលក់ទូរស័ព្ទយីហោង គុនខ្មែរលក់ទូរស័ព្ទទំនើប ក៏ជាផ្នែកមួយជួយដល់កីឡាករគុនខ្មែរផងដែរ ដោយលោកបានបញ្ជាក់បន្ថែមប្រាប់ MSR ថា៖ លោកបានដក់លុយពីការលក់ទូរស័ព្ទមួយផ្នែក ដើម្បីទុកជួយដល់កីឡាករគុនខ្មែរដែលមានបញ្ហារបួស ជួយឧបត្ថម្ភដល់កម្មវិធីថ្នាល់គុនខ្មែរ។ល។ ដូចនេះបើបងប្អូនមានបំណងចង់ជួយជាវទូរស័ព្ទ ក៏ដូចជាជួយដល់កីឡាករគុនខ្មែរ អាចធ្វើការទំនាក់ទំនងលេខទូរស័ព្ទលោក ខេង សុងហួ ផ្ទាល់ 089 771 678 / 070 811 812៕