ស៊ុប ភើរឆៃ ប្រាប់ការពិត!មូលហេតុដែលរូបគេចូលចិត្តប្រកួតថយ(មានវីដេអូនិយាយ)
អ្នកប្រដាល់គុនថៃ ស៊ុប ភើរឆៃ ដែលបច្ចុប្បន្ននេះមានការរិះគន់ខ្លាំងពីសំណាក់អ្នកចូលចិត្តទស្សនាប្រដាល់គុនខ្មែរថា ចូលចិត្តវ៉ៃតែថយក្រោយមិនទៅមុខ ហើយនៅពេលប្រកួតម្តងៗមិនល្អមើលនោះ ឥឡូវនេះរូបគេបានលាតត្រដាងការពិតនូវហេតុផលដែលរូបគេចូលចិត្តវ៉ៃថយក្រោយ។
ក្នុងកិច្ចសំភាសន៍ជាមួយលោក ហេង សារ៉េត ពិធីករកីឡាកររបស់CBS ស៊ុប ភើរឆៃ បាននិយាយឲ្យដឹងថា៖ ក្បាច់ប្រកួតថយក្រោយនេះគឺជាស្ទាយរបស់ឪពុកគាត់បានបង្ហាត់បង្រៀន ហើយការវ៉ៃទប់ថយក្រោយនេះគឺជាការការពារខ្លួនបានល្អបំផុត ហើយមិនងាយមានគ្រោះថ្នាក់នោះទេ ម្យ៉ាងវិញទៀត ការថយក្រោយនេះទៀតសោត មិនមែនថយក្រោយមិនវ៉ៃនោះទេ ក៏ត្រូវចេះប្រើខួរក្បារគិតថា ពេលណាគួរវ៉ៃនិងពេលណាគួរមិនវ៉ៃផងដែរ។
ស៊ុប ភើរឆៃ ក៏បាននិយាយបន្ថែមទៀតថា ការថយទប់របស់គាត់នេះក៏មិនមែនជាផលអាក្រក់ទេ សំខាន់អ្នកទស្សនាតើពួកគាត់ចូលចិត្តមើលអ្នកដើរបុករឺក៏អ្នកដើរថយទប់! តែសម្រាប់អ្នកប្រដាល់គុនថៃដូចជារូបខ្ញុំគឺជាចូលចិត្តស្ទាយទប់ ហើយការថយទប់ក៏មិនងាយមានអ្នកប្រដាល់មួយចំនួនអាចធ្វើបានដែរ ព្រោះថាត្រូវតែមានកំលាំងខ្លាំងទើបអាចទប់ទល់ជាមួយដៃគូបានពេញ៥ទឹក។ (មានវីដេអូនិយាយ)