លីភា ត្រៀមប៉ះជាមួយស្តេចប្រដាល់អីរ៉ង់នៅស្រុកខ្មែរ
អ្នកប្រដាល់គុនខ្មែរដែលជាម្ចាស់ខ្សែក្រវាត់៣គ្រឿងលើប្រភេទទំងន់ផ្សេងៗគ្នា លី ភា ត្រៀមខ្លួនដើម្បីជួបជាមួយកំពូលអ្នកប្រដាល់ជនជាតិអីរ៉ងក្នុងពេលឆាប់ៗនេះនៅស្ថានីយ៍ទូរទស្សន៍មួយក្នុងស្រុកខ្មែរ។
បើយោងតាមប្រម៉ូតទឺថៃ បានអោយដឹងថាលោកកំពុងតែព្យាយាមទាក់ទងយកកីឡាករស្តេចប្រដាល់លេខ១ប្រចាំប្រទេសអីរ៉ង ដើម្បីមកជួបអ្នកប្រដាល់គុនខ្មែរ លី ភា នៅក្នុងកម្មវិធីប្រដាល់ថ្មីមួយនៅCBSដែលនឹងបើកឆាប់ៗខាងមុននេះ តែលោកក៏នៅមិនទាន់ប្រាកដក្នុងចិត្តថា នឹងអាចយកកីឡាករគុនអីរ៉ង់នេះបានរឺក៏អត់នោះទេ តែលោកនឹងព្យាយាមដើម្បីអោយកម្មវិធីក្នុងថ្ងៃដំបូងមានការជក់ចិត្តពីសំណាក់អ្នកទស្សនា។
គួររំលឹកថាអ្នកប្រដាល់គុនខ្មែរ លីភា ទើបតែប្រកួតចាញ់ពិន្ទុគេនៅក្នុងកម្មវិធីមួយនៅប្រទេសថៃ សរុបមក៣ប្រកួតចុងក្រោយរបស់ លីភា ឈ្នះ១ នឹងចាញ់២ប្រកួតជាប់គ្នា ហើយប្រសិនមិនប្រែប្រួលនោះទេ លីភា និង អាចជួបជាមួយកំពូលអ្នកប្រដាល់ជនជាតិអីរ៉ង ហើយពិតជាកក្រើកសង្វៀន CBS ជាមិនខាងនោះទេ៕
នេះជាវីដេអូដែលជនជាតិអីរ៉ង់ប្រកួត