សួង បញ្ញា សម្រេចបើកក្លិបប្រដាល់ បន្ទាប់ពីលាឈប់ពីក្លិប ប៉ែន កាក់
សួង បញ្ញា ដែលបានប្រកាសលាឈប់ពីគ្រូជំនួយនៅក្លិបប្រដាល់ ប៉ែន កាក់ កាលពីថ្មីៗកន្លងទៅនេះ បានត្រៀមរួចរាល់ហើយដើម្បីបើកក្លិបប្រដាល់ផ្ទាល់ខ្លួន ។
អតីតអ្នកប្រដាល់គុនខ្មែរ បានរៀបរាប់ថា ដេកមិនលក់ ខ្ញុំនឹងយកលុយដែលខ្ញុំសង្សំពីកាលក់កង្កែបអាំងមកធ្វើរឿងមួយដែលខ្ញុំធ្លាប់និយាយថា ជួបគ្នាឆាប់ៗ ទីនេះហើយដែលជាទីតាំងដំបូង ពីរអាទិត្យទៀតទីនេះនឹងក្លាយទៅជាក្លឹបប្រដាល់ស្អាតមួយ ដែលមានឈ្មោះថា” ក្លឹបប្រដាល់ អភិរក្ស គុនខ្មែរ រុងរឿង ដែលនឹងជួយលើកកម្ពស់វិស័យគុនខ្មែរ នឹង អោយកូនខ្មែរជំនាន់ក្រោយបន្តថែរក្សាអោយបានរីកចំរើននៅលើពិភពលោកដូចគេឯងដែរ ។
គួរអោយដឹងថា សួង បញ្ញា ជាអតីតអ្នកប្រដាល់គុនខ្មែរមួយដែលបានរួមចំណែកក្នុងការបង្ហាត់កីឡាករគុនខ្មែរ នៅក្លិប ប៉ែន កាក់ គុនខ្មែរក្នុងនាមជាគ្រូជំនួយនិងមានលោកគ្រូ ស៊ន អេលីត ជាគ្រូធំ ដោយមានកីឡាករល្បីៗ មួយចំនួនដូចជា អេលីត ចំរើន , អេលីត សាន់ , អេលីត ភក្តី និង សែន រ៉ាដេត ជាដើម ៕