
Pep Guardiola ប្រាប់ពីពេលវេលាដែលត្រូវចូលនិវត្តន៍
(BC-99)
ទន្ទឹមនឹងការស្រឡាញ់ដោយសារតែមានសមត្ថភាពជាអ្នកដឹកនាំក្រុមបាល់ទាត់កំពូលៗក៏មានសំណួរចង់ដឹងពីការបន្តអាជីពដល់ពេលណាទៀតដែរ ហើយលោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានឆ្លើយថាលោកគ្មានផែនការសម្រាប់ការចូលនិវត្តន៍ទេ។
ជាការពិតណាស់លោក Guardiola ដឹកនាំការប្រកួតចំនួន ៧០០ ដងមកហើយក្នុងនាមជាអ្នកចាត់ការម្នាក់ លោកបាននិយាយថាលោកចង់គ្រប់គ្រងការប្រកួតចំនួន ៧០០ ដងថែមទៀតឱ្យបានមុនពេលចូលនិវត្តន៍។
លោក Guardiola បាននិយាយថា “មែនហើយ ៧០០ ប្រកួតហើយខ្ញុំនឹងធ្វើ ៧០០ ទៀតហើយបន្ទាប់មកខ្ញុំនឹងចូលនិវត្តន៍។ វាល្អណាស់នៅពេលដែលអ្នកចាប់ផ្តើមធ្វើវាបានទាំងអ្នកមិនដែលរំពឹងថានឹងមានអ្វីកើតឡើង។ វាពិតជាល្អណាស់ដែលមានការប្រកួតចំនួន ៧០០ និងអរគុណសម្រាប់កីឡាករនិងបុគ្គលិកទាំងអស់ទាំងនៅបាសេឡូណានិងនៅទីនេះរួមទាំងកន្លែងផ្សេងទៀត។ វាជាចំនួនមិនគួរអោយជឿ សូមអរគុណដល់អ្នកទាំងអស់ដែលបានចូលរួមសហការណ៍”។
គួរបញ្ជាក់ថាក្នុងចំណោមក្លឹបដែលលោកបានដឹកនាំសរុបចំនួន ៧០០ ប្រកួតកន្លងមកនេះលោកបានជួយឱ្យ Barcelona ឈ្នះពាន La Liga ៣ សម័យជាប់គ្នា ឈ្នះពាន Copa Del Rey ២ សម័យ ឈ្នះពាន UEFA Champions League ២ សម័យ ពាន UEFA Super Cup ២ សម័យ និងពាន FIFA Club World Cup ២សម័យផងដែរ។ នៅឯអាឡឺម៉ង់ឯណោះវិញលោកក៏បានជួយឱ្យ Bayern Munich ឈ្នះពានកំពូល Bundesliga ៣សម័យជាប់គ្នាដែរ ពានរង្វាន់ផ្សេងទៀតមានដូចជា DFB Pokal ២សម័យ ឈ្នះពានរង្វាន់ UEFA Champions League ម្តង ពានរង្វាន់ UEFA Super Cup ម្តងនិង FIFA Club World Cup ម្តង។ នៅជាមួយ Manchester City ដែលជាក្លិបរបស់លោកកំពុងកាន់កាប់នាពេលបច្ចុប្បន្នលោកក៏បានជួយឱ្យឈ្នះ Premier League ២ ដង FA Cup ម្តងនិង EFL Cup ៣ដងដែរ។