អ្នកប្រដាល់គុនខ្មែរ អេ រដ្ឋា ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសង្រ្គោះបន្ទាន់
អ្នកប្រដាល់គុនខ្មែរ អេ រដ្ឋា ដែលពីមុនមានឈ្មោះថា ម៉ន រដ្ឋា បានជួបគ្រោះថា្នក់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ម្តុំវត្តនិរោធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ នៅថ្ងៃទី ២៥ ធ្នូ នេះ ។
តាមការបញ្ជាក់របស់ ម៉ន សាម៉េត ដែលត្រូវជារៀមច្បងបានអោយដឹងថា ម៉ន រដ្ឋា ជិះម៉ូតូហើយត្រូវឡានបុកធ្វើអោយគេរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ។
សូមបញ្ជាក់ថា អេ រដ្ឋា បច្ចុប្បន្នហាត់នៅក្លិបប្រដាល់អេភូថងកីឡាជាមួយលោកគ្រូ អេ ភូង ដែល គេជាអ្នកប្រដាល់គុនខ្មែរជើងខ្លាំងមួយរូប ប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលមួយរយៈចុងក្រោយនេះ គេប្រកួតអន្តរជាតិមិនដែលចាញ់នោះទេ ៕ ព័ត៌មានលម្អិត MSR នឹងធ្វើការជម្រាបជូនបន្ថែម !!