
មេដាយមាសគេចមិនផុតទេឆ្នាំនេះបើត្រកួល ឡៅ បានចូលរួមកីឡាជាតិលើកទីពីរ
ក្រោយបញ្ចប់កីឡាជាតិលើកទី២វិញ្ញាសាគុនខ្មែរឃើញថាម្ចាស់មេដាយមាសថ្នាក់ជាតិកាលពីឆ្នាំមុន គឺ ឡៅ ចិត្រា និង ឡៅ ចន្ទ្រា មិនបានចូលរួមនោះទេ ខណៈឈ្មោះរបស់ពួកគេសុទ្ធតែមានក្នុងការចូល រួម ប៉ុន្តែដោយសារអកុសលឪពុករបស់ពួកគេបានទទួលមរណភាពដែលបង្ខំចិត្តធ្វើអោយរូបគេទាំង ពីរនាក់បានសម្រេចមិនចូលរួមតែម្តង ។
ឡៅ ចិន្ទ្រា ដែលម្ចាស់មេដាយមាសប៉ុន្មានឆ្នាំជាប់គ្នាមិនដែលខាននោះទេមួយរយៈចុងក្រោយដែល គេបានចូលរួមហើយឆ្នាំនេះឈ្មោះរបស់គេបានដាក់បញ្ចូលទៅវិញ្ញាសាគុនខ្មែរលើប្រភេទទម្ងន់ ៦៧ គីឡូក្រាម ដែលឆ្នាំនេះបានទៅលើ មុត សំបូរ ( មុត ខ្លឹមខ្មៅ ) ។
អ្នកគាំទ្រជាច្រើនបានអះអាងថាបើចន្ទ្រាចូលរួមនៅតែមិនអាចគេចផុតពីគេនោះទេ ព្រោះកីឡាករដែលចូលរួមមិនមាននរណាមានសមត្ថភាពលើសចន្ទ្រានោះឡើយ ។
ចំណែក ឡៅ ចិន្ទ្រា ដែលចូលរួមលើវិញ្ញាសាគុនខ្មែរគីឡូ៦០នោះក៏មិនបានចូលរួមដែរ ខណៈបើមើល សមត្ថភាពអ្នកចូលរួមគឺ១០០ភាគរយចិត្រា នឹងយកមេដាយមាសបានសម្រេច ព្រោះកាលពីឆ្នាំមុន រូបគេឈ្នះ សូត្រ ប៊ុនធី បានមេដាយមាសថ្នាក់ជាតិរួមមកហើយ ស្របពេលកីឡាជាតិនេះប្រភេទទម្ងន់៦០បានទៅលើ សេន កុសល ។
សូមបញ្ជាក់ថា ឡៅ ចន្ទ្រា និង ឡៅ ចិត្រា សុទ្ធតែជាម្ចាស់មេដាយមាសថ្នាក់ជាតិ និង កីឡាជាតិលើកទី១ ហើយក៏ជាកីឡាករជម្រើសជាតិគុនខ្មែរផងដែរ ៕