
ម្តាយឈឺធ្ងន់ធ្វើអោយប៉ះពាល់ផ្លូវអារម្មណ៍ខ្លាំងសម្រាប់ នី សុភី ប្រកួតជាមួយ ចៃស៊ូ ល្ងាចនេះ
អ្នកប្រដាល់កំពុងសមត្ថភាពកើនខ្លាំង នី សុភី បានជួបរឿងគួរអោយសោកស្តាយមូយធ្វើអោយ ប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់គេខ្លាំងមុនប្រកួតជាមួយអ្នកប្រដាល់ថៃ ចៃស៊ូ នាល្ងាចនេះនាសង្វៀន បាយ័ននៅវេលាម៉ោង ៧ យប់តទៅ ។
ដំណឹងមិនល្អដែលធ្វើអោយកូនសិស្សរបស់លោក ឡុង សាលវ័ន្ត ជួបប្រទះ មុនប្រកួតនោះ គឺម្តាយជាទីស្រឡាញ់របស់ ម្ចាស់ខ្សែក្រវាត់លីអូកាលពីពេលថ្មីៗនេះមានជម្ងឺត្រូវចូលសម្រាក់ នៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបងភ្លាមៗ ។
តាមការអោយដឹងពី នី សុភី ម្តាយរបស់គេមានជម្ងឺដាច់សរសៃឈាមដល់ទៅបីកន្លែងដែលមិន អាចធ្វើចលនាបានឡើយ យ៉ាងណាក៏ដោយ សុភី បញ្ជាក់ថាត្រូវតែប្រឹងប្រែងប្រកួតល្ងាចនេះ ទោះបីប៉ះពាល់អារម្មណ៍ខ្លាំងក៏ដោយ ។ នី សុភី និង ចៃ ស៊ូ ធ្លាប់ប៉ះគ្នាចំនួនពីរដងរួចមកហើយដោយអ្នកប្រដាល់ថៃឈ្នះម្តង និងស្មើគ្នា ម្តង នៅសង្វៀន អាស៊ីអគ្នេយ៍ ៕