កីឡាករគុនខ្មែរខ្សែក្រវាត់១៤គ្រឿងនៅបារាំងចុះឈ្មោះជាកីឡាករសហព័ន្ធ MMAកម្ពុជា
លោក Albert Veera Chey Loum ជាកីឡាករគុនខ្មែរដែលបានទៅរស់នៅប្រទេសបារាំងនិងកំពុងបើកក្លិបប្រដាល់មួយនៅទីក្រុងបុកដូប្រទេសបារាំងដែលមានឈ្មោះថាVeera Boxing Gym ហើយពេលនេះលោកបាន ចុះឈ្មោះជាសមាជិករបស់សហព័ន្ធគុនចម្រុះកម្ពុជា Cambodian MMA Federation ជាផ្លូវការហើយ ។ ការក្លាយជាកីឡាករក្នុងសហព័ន្ធ MMA របស់កម្ពុជាមានន័យថាលោកអាចប្រកួតតំណាងអោយប្រទេស កម្ពុជាដែលជាប្រទេសកំណើតលោកបាន ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អ្នកប្រដាល់គុនខ្មែរដើមកំណើតខេត្តបាត់ដំបង ម្នាក់ធ្លាប់ចេញទៅប្រកួតនៅប្រទេសជាច្រើនដូចជា ៖បារាំង , អង់គ្លេង , អាឡឺម៉ង់ , អ៊ីតាលី , អេស្ប៉ាញ , ព័រទុយហ្គាល់ , ឡាចជ្វា , ប៊ុលហ្គារី , ថៃ និង ខ្មែរ (ខេត្តបាត់ដំបង)។ ប្រវិត្តនៃការប្រកួត ៧០ ដង ឈ្នះ ៦២ ចាញ់ ៨ និង ផ្តួលគួប្រកួតអោយសន្លប់ ២៣ ដង ។ ធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោក ៣ ដង ខ្សែក្រវាត់ទ្វីបអឺរ៉ុប ៣ ដង ខ្សែក្រវាត់ក្នុងប្រទេសបារាំង ៨ ដង និង ធ្លាប់ឈ្នះខ្សែក្រវាត់ នៅប្រទេសថៃ ផងដែរ ។
វីរ: មានឪពុកឈ្មោះ លំ បូផា ជាអ្នកទីក្រុងភ្នំពេញ ម្តាយ ឈ្មោះ ចាន់ ធានី អ្នកខេត្តបាត់ដំបង ជាជនជាតិខ្មែរ បានផ្លាស់ប្តូទៅរស់នៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៧៩ (សម័យ សង្គ្រាម ) ហើយ វីរ:កើត ក្នុងប្រទេសបារាំង ក្នុងឆ្នាំ១៩៨២ ដោយសារឪពុក និង ពូ ជាអ្នកយល់ដឹងពីក្បាច់គុនបុរាណខ្មែរលោក បានចាប់ផ្តើមហ្វឹកហាត់ប្រដាល់ ជាមួយពួកគាត់តាំងពីអាយុ ៨ ឆ្នាំមកម្ល៉េះ និងចាប់ផ្តើមចេញប្រកួតអន្តរជាតិក្នុងឆ្នាំ ១៩៩០ ។ ក្រោយបញ្ចប់អាជីពឡើងសង្វៀននៅឆ្នាំ២០១៤ លោកបានបើកក្លិបប្រដាល់ផ្ទាល់ខ្លួន ឈ្មោះថា Veera Boxing Gym នៅទីក្រុង បុកដូ ប្រទេសបារាំង ៕