
ដោយសារក្នុងគ្រួសារខ្វះខាត ឆៃ សារ៉ា ត្រូវបង្ខំចិត្តចូលហ្វឹកហាត់គុនខ្មែរវិញ
អស់រយៈពេលជាង២ខែមកហើយដែលអ្នកប្រដាល់ ឆៃ ស៉ារ៉ា អវត្តមានពីសង្វៀនគុនខ្មែរ ដោយសារតែបញ្ហារបួសបាក់ភ្លៅ ក្រោយជួបគ្រោះថ្នាក់ចរាចរជាមួយ មាស ចន្ទមាន។ហើយបើយោងតាមការសាកសួរពីសំណាក់MSRផ្ទាល់ ស៉ារ៉ា បានរៀបរាប់ថា សព្វថ្ងៃគេកំពុងតែស្នាក់នូវជាមួយក្រុមគ្រួសារក្នុងរាជធានីភ្នំពេញដើម្បីព្យាបាលរបួស ស្របពេលដែលរូបគេផ្ទាល់មានគម្រោងចូលហ្វឹកហាត់វិញនូវរយៈពេលខែទៀត។
តាមពិតទៅកូនសិស្សរបស់លោក ធន់ សុភា រូបនេះត្រូវសម្រាក់ព្យាបាលរបួសឲ្យយូរជាងនេះតទៅទៀត តែដោយសារតែខ្វះខាតនូវថវិកាដើម្បីមកជួយទំនុកបំរុងគ្រួសារ ទើបរូបគេត្រូវបង្ខំចិត្តចូលហ្វឹកហាត់ដើម្បីស្វែករកថវិកាមកចិញ្ចឹកគ្រួសារ។
គួររំលឹកថា ខ្លាសភ្នំដងភ្នំព្រឹក ឆៃ ស៉ារ៉ា បានជួបគ្រោះចរាចរជាមួយ មាស ចន្ទ មុនពេលដែលរូបគេត្រូវឡើងប្រកួតដណ្តើមយកលេខ៣ក្នុងកម្មវិធី ISI Palm រដូវកាលទី២ តែដោយសារតែជួបហេតុការណ៍បែបនេះ ត្រូវខាងទូរសទ្សន៍ស៊ីអិនស៊ីនរួមនិងក្រុមហ៊ុន ISI Steel បានសម្រេចចិត្តផ្តល់លេខ៤ស្វាយប្រវត្តិជូនអ្នកស្រុកបាត់ដំបងនេះតែម្តង៕