ខ្សែប្រយុទ្ធ Lionel Messi ត្រូវអវត្តមានក្នុងជំនួប El Clasico ក្រោយរបួសប្រះឆ្អឹងប្រអប់ដៃ
ខ្សែប្រយុទ្ធ Lionel Messi នឹងនៅក្រៅទីលានប្រមាណ៣សប្តាហ៍ ហើយត្រូវអវត្តមានពីជំនួប El Clasico ក្រោយប្រេះឆ្អឹងប្រអប់កាលពីថ្ងៃសៅរ៍ ទី២០ តុលា ពេល Barcelona បានផ្តួល Sevilla ៤-២ ឡើងទៅឈរកំពូលតារាង La Liga។
កីឡាករអាហ្សង់ទីនរូបនេះបារងរបួសនេះពីការប៉ះទង្គិចជាមួយកីឡារ Franco Vazquez ហើយចាកចេញពីទីលាននៅនាទីទី២៦ ក្រោយពីបញ្ជូនបាល់ឲ្យ Philippe Coutinho រកគ្រាប់បើកឆាកពេលលេងបានត្រឹម២នាទី និង ស៊ុតបាន១គ្រាប់។
ក្រោយពីបញ្ចប់ការប្រកួត FC Barcelona បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះត្រូវបានខកខានក្នុងការប្រកួតក្របខណ្ឌ Champions League ជាមួយ Inter Milan នៅពាក់កណ្តាលសប្តាហ៍ និងការប៉ះជាមួយ Real Madrid នៅថ្ងៃអាទិត្យក្រោយផងដែរ។