
កែវ សុខផេង និង សៀង ចន្ធា មានឈ្មោះក្នុងក្រុមជម្រើសជាតិលេង AFF SUZUKI CUP
ខ្សែប្រយុទ្ធ កែវ សុខផេង ដែលមិនបានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតចុងក្រោយនៅតែជាប់ក្នុងបញ្ជីឈ្មោះក្រុមគោព្រៃសម្រាប់ ចូលរួមប្រកួតប្រជែងពានរង្វាន់ AFF SUZUKI CUP ដែលចាប់ផ្តើមនៅខែ វិច្ឆិកា ខាងមុខនេះ ។
សហព័ន្ធបាលទាត់កម្ពុជាបានបង្ហាញបញ្ជីឈ្មោះកីឡាករ២៥នាក់ដែលបានចម្រាញ់ក្នុងការប្រកួត និងហ្វឹកហាត់កន្លងមក ហើយក្នុងនោះនូវតែមានអតីតខ្សែប្រយុទ្ធ បឹងកេត និង ភ្នំពេញក្រោយ អ្វីដែលប្លែកនោះគឺមានវត្តមានខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា របស់សាលាបាល់ទាត់ជាតិបាទី ផងដែរ ។

កែវ សុខផេង

សៀង ចន្ធា
គួររំលឹកថា ៖ សមាជិករបស់ វិសាខា បានចូលលេងមួយប្រកួតតែប៉ុណ្ណោះក្រោមការដឹកនាំ របស់ លោក Honda ពោលចូលលេងក្នុងជំនួបមិត្តភាពជាមួយ ម៉ាឡេស៊ី ខណៈការប៉ះ ទីម័រខាងកើត និង សិង្ហបុរី រូបគេមិនបានចូលលេងឡើង សូម្បីតែកៅអីបម្រុង ដោយគ្រូបង្វឹកប្រាប់ថារូបគេមិនបាន ហ្វឹកហាត់ពេញទើបមិនបានចូលលេង ៕ អត្ថបទ៖ជោគជ័យ