
ឡុង ជិន និង គ្រូ សុទ្ធតែមានជំនឿថានឹងឈ្នះ ភូតៈវ៉ាន់

ឡុងជិន និង ភិតប៊ុនមី
បន្ទាប់ពីបើកឆាកប្រកួតចាញ់កីឡាករគុនថៃ ភិតប៊ុនមី ដោយសន្លប់ក្នុងទឹកទី៤នៃកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣លើប្រភេទទំងន់៥៧គីឡូក្រាមរួចមក ឥឡូវនេះអ្នកប្រដាល់គុនខ្មែរ ឡុង ជិន បាននិយាយថា រូបគេមានជំនឿចិត្តខ្ពស់ថានឹងអាចដណ្តើមបាន៣ពិន្ទុពីកីឡាករថៃ ភូតៈវ៉ាន់ ក្នុងការប្រកួតជុំ២នេះឲ្យទាល់តែបាន។ ព្រោះថាសព្វថ្ងៃនេះ ឡុង ជិន បានប្រឹងហ្វឹកហាត់ផ្តោតទៅលើកំលាំងឲ្យខ្លាំងជាមុន ពិសេសគឺការចាប់ឡំាតែម្តង ព្រោះថាកីឡាករថៃ ភូតៈវ៉ាន់ ក៏ជាកីឡាករជំនាញខាងឡាំវ៉ៃជង្គង់ដ៏គ្រោះថ្នាក់ដែរ។

ឡុង ជិន និង លោកគ្រូ មាស វណ្ណឌី
ជាមួយគ្នានេះលោកគ្រូ មាស វណ្ណឌី ដែលជាគ្រូ ឡុង ជិន លោកក៏បានបញ្ជាក់លើនេះថា អាទិត្យនេះកូនសិស្សរបស់លោកត្រូវតែឈ្នះដាច់ខាត ដើម្បីមានសង្ឃឹមឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។ សូមបញ្ជាក់ថា ឡុង ជិន និង ត្រូវប្រកួតជាមួយកីឡាករថៃ ភូតៈវាត់ ស្របពេលដែលកីឡាករថៃរូបនេះ ក៏ត្រូវការជ័យជំនៈជាចាំបាច់ពីអ្នកប្រដាល់គុនខ្មែរដូចគ្នា ព្រោះថា ភូតៈវ៉ាន់ ក៏ប្រកួតចាញ់ ឈុត សេរីវ៉ាន់ថង ក្នុងថ្ងៃបើឆាកដូចគ្នាផងដែរ។ផ្សាយផ្ទាល់នៅចុងសប្តាហ៌ថ្ងៃអាទិត្យនេះចាប់ពីម៉ោង១១ព្រឹកតទៅ នៅសង្វៀន CNC៕

ឡុង ជិន និង ភូតៈវ៉ាន់
មានវីដេអូនិយាយនៅខាងក្រោម៖