
លោក Jose Mourinho ដាក់ចេញ៥វិធីសាស្ត្រដើម្បីទប់ទល់ជាមួយ Chelsea នាល្ងាចថ្ងៃស្អែក
ឆ្លងកាត់ការប្រកួតចំនួន៨លើកនៅរដូវកាលនេះក្រុមដែលមានរហ័សនាមថាបិសាចក្រហម Manchester United បានភពប្រសព្វតែជ័យជម្នះតែ៤ដងប៉ុណ្ណោះនិងទទួលរងបរាជ័យចំនួន៣ដងនិងស្មើម្តង។ ដោយសន្សំបានតែ១៣ពិន្ទុទើបធ្វើអោយក្រុមដែលជាជើងខ្លាំងកាលពីអតិតកាលមួយនេះកំពុងតែឈរនៅលើលេខរៀងទី៨នៃតារាងប្រកួតរបស់ Premier League រដូវកាលនេះគិតត្រឹមសប្តាហ៍ទី៨។
ក្រុមដែលដឹកនាំដោយបុរសខ្លាំង Jose Mourinho រូបនេះកំពុងតែត្រៀមខ្លួនប្រកួតជាមួយគូប្រជែងតោខៀវ Chelsea នាថ្ងៃសៅរ៍នេះ។ ក្រុមចាស់របស់ Jose មួយនេះបានឆ្លងកាត់ការប្រកួតចំនួន៨លើកដូចគ្នាតែមាន២០ពិន្ទុស្មើជាមួយក្រុមកំពូលតារាង Manchester City ដោយឈ្នះ៦ដងស្មើ២ដងមិនដែលចាញ់ដូចគ្នាឈរនៅលំដាប់ទី២។
២ប្រកួតដែល Manchester United បានប៉ះជាមួយ Chelsea កាលពីរដូវកាលមុនគឺ Chelsea ឈ្នះក្នុងដី ១-0 នៅជើងទី១និង Manchester United ឈ្នះ ២-១ វិញនៅជើងទី២។
សម្រាប់ការប្រកួតនៅថ្ងៃស្អែកវិញលោក Mourinho និងជ្រើសយកវិធីប្រកួតមួយក្នុងចំណោមវិធីសាស្រ្តទាំង៥ដើម្បីយកមកទប់ទល់ជាមួយ Chelsea ដូចខាងក្រោមនេះ
១- វិធីសាស្រ្ត ៣-៥-២
២-វិធីសាស្រ្ត ៤-៤-២
៣-វិធីសាស្រ្ត ៤-២-៣-១
៤-វិធីសាស្រ្ត ៤-៣-៣
៥-វិធីសាស្រ្ត ៣-៤-៣
តើប្រិយ៍មិត្តយល់ថាវិធីសាស្រ្តមួយណាដែលសាកសមសម្រាប់ Manchester United?