Bayern បានលេខមួយពូល A ទោះសល់ពីរប្រកួតទៀត
Robert Lewandowski បានទាត់បញ្ចូលទីគ្រាប់ទី៧១នៅ UEFA Champions League រួមចំណែកបញ្ជូន Bayern Munich ទៅកាន់វគ្គ១៦ក្រុមចុងក្រោយទាំងនៅសល់ពីរប្រកួតទៀតក្នុងពូល។
ក្នុងជ័យជម្នះ៣ទល់នឹង១លើ Red Bull Salzburg គ្រាប់បាល់របស់ Lewandowksi កើតឡើងនៅនាទី៤២ មុន Kingsley Coman និង Leroy Sane បន្ថែមពីគ្រាប់ទៀត។ នៅនាទី៦៦ Bayern នៅសល់គ្នាត្រឹម១០នាក់ បន្ទាប់ពី Marc Roca ត្រូវបានផ្ដល់កាតក្រហម។
ក្រោយមកនៅនាទី៧៣ Mergim Berisha វាយបកបានមួយគ្រាប់មកវិញ។
ក្រុមការពារជើងឯក Bayern Munich ឈ្នះទាំង៤ប្រកួតនៅពូល A មាន១២ពិន្ទុ កក់លេខមួយរួចរាល់ហើយ។
ជាមួយគ្នានេះ Lewandowski បច្ចុប្បន្នស្មើកំណត់ត្រារបស់ Raul ឈរនៅលេខ៣សម្រាប់អ្នកទាត់ចូលច្រើនជាងគេនៅ UCL បន្ទាប់ពី Lionel Messi ដែលមាន១១៨គ្រាប់ និង Cristiano Ronaldo មាន១៣១គ្រាប់។
លទ្ធផលពូល A ដូចគ្នា Atletico Madrid ស្មើ Lokomotiv Moscow តាមពីក្រោយ Bayern Munich ដល់ទៅ៧ពិន្ទុ៕