Ronaldinho ត្រូវបានអាជ្ញាធរប៉ូលិសប្រទេសប៉ារ៉ាហ្គាយចាប់ខ្លួនពីបទបន្លំលិខិតឆ្លងដែន
អតីតកំពូលតារាបាល់ទាត់របស់ប្រទេសប្រេស៊ីល Ronaldinho ត្រូវបានអាជ្ញាធរប៉ូលិសរបស់ប្រទេសប៉ារ៉ាហ្គាយចាប់ខ្លួន បន្ទាប់ពីរូបគេបានបន្លំធ្វើលិខិតឆ្លងដែនជាជនជាតិប៉ារ៉ាហ្គាយ ព្យាយាមចង់ចូលប្រទេសមួយនេះ នេះបើយោងតាម Page Football News ចុះផ្សាយនៅក្នុងថ្ងៃនេះ។ បើយោងតាមប្រភពដដែរបានបញ្ជាក់បន្ថែមទៀតថា នៅលើលិខិតឆ្លងដែររបស់ Ronaldinho ដែលប៉ូលិសបានរើបអូសនោះ ត្រូវបានគេបោះពុម្ពឈ្មោះ Ronaldinho ថា ជាឈ្មោះ Ronaldo ហើយមានសញ្ជាតិជាជនជាតិប៉ារ៉ាហ្គាយ ប៉ុន្តែប្រហែលជាអតីតតារាបាល់ទាត់របស់ប្រេស៊ីលរូបនេះភ្លេចគិតថា រូបគេគឺជា Super Star បាល់ទាត់ដែលមានឈ្មោះល្បីលើពិភពលោក។
គួររំលឹកថា អតីតតារាបាល់ទាត់ដែលល្បីឈ្មោះរបស់ប្រេស៊ីល Ronaldinho ក៏ធ្លាប់ត្រូវអាជ្ញាធរប្រទេសរបស់ខ្លួនធ្លាប់ដកហូតលិខិតឆ្លងដែនមិនអោយចេញទៅក្រៅប្រទេស ខណៈដែលឆ្នាំមុនរូបគេក៏បានខកខានមិនបានមកទឹកដីប្រទេសកម្ពុជា ដោយសារមិនមានលិខិតឆ្លងដែន ហេតុដូច្នេះហើយការបន្លំធ្វើលិខិតឆ្លងដែនមួយនេះ ក៏អាចប្រហែលជាអតីតកីឡាកររូបនេះត្រូវធ្វើទាំងបង្ខំចិត្តធ្វើក៏ថាបាន៕