Bayern ដំឡើងថ្លៃ១១០លានដុល្លារសម្រាប់ Kane ក៏ Spurs នៅតែបដិសេធ
Bayern Munich បានដំឡើងថ្លៃដល់ទៅ១១០លានដុល្លារអាមេរិក ដែលជាការដេញថ្លៃលើកទី៣សម្រាប់ Harry Kane ប៉ុន្ត Tottenham Hotspur នៅតែបដិសេធ។
ក្រុមជើងឯកអាល្លឺម៉ង់បានប្រាប់ឱ្យក្រុមរហស្សនាមមាន់ខ្នាយមាសមួយថ្ងៃដើម្បីសម្រេចចិត្ត។ ក្រុមអង់គ្លេសមិនបានឆ្លើយតបទាន់ពេលទេ តែក៏បានប្រកាសថា បដិសេធតែម្ដង។ លើកមុន ពួកគេធ្លាប់បដិសេធសំណើទី១កាលខែមិថុនា ក្នុងតម្លៃ៧៧លានដុល្លារ និង៩០លានដុល្លារក្នុងខែកក្កដា។
បើតាមសារព័ត៌មាន ESPN កាលថ្ងៃចន្ទ ទី០៧ ខែសីហា ថ្នាក់ដឹកនាំ Bayern Munich បានកោះប្រជុំវិសាមញ្ញមួយថាតើត្រូវបន្តដេញថ្លៃ Kane ឬអត់៕