គ្រូ Wolves ចេញពីតំណែង តែប៉ុន្មានថ្ងៃមុន Premier League រដូវកាលថ្មី
លោក Julen Lopetegui បានចាកចេញពីតំណែងជាអ្នកចាត់ការ Wolverhampton តែ៣មុនបើករដូវកាលថ្មីនៃក្របខណ្ឌ Premier League។
Wolverhampton បានបញ្ជាក់លើទំព័រផ្លូវការពីការចាកចេញរបស់គ្រូបង្គោលជនជាតិអេស្ប៉ាញ ក្រោយកាន់តំណែងបាន៩ខែ និងជាវេលាដ៏ជោគជ័យមួយ ព្រោះអាចគេផុតពីតំបន់កាត់ចោល។ តែយ៉ាងណា ភាពខុសគ្នារវាងគ្រូបង្វឹក និងថ្នាក់ដឹកនាំ ភាគីទាំង២បានព្រមព្រៀងចែកផ្លូវគ្នា។
បើតាមប្រភពពី BBC លោក Julen Lopetegui ចង់បានកីឡាករថ្មីៗមកពង្រឹងក្រុម ប៉ុន្តែថ្នាក់ដឹកនាំមិនទម្លាក់លុយឱ្យ។
ដោយឡែក លោក Gary O’Neil អតីតអ្នកចាត់ការ Bournemouth គឺជាបេក្ខជននាំមុខគេសម្រាប់ជំនួសតំណែងលោក Julen៕