Chelsea តែងតាំង Reece James ជាប្រធានក្រុមថ្មី
ក្លិបបាល់ទាត់ Chelsea បានសម្រេចតែងតាំងខ្សែការពារ Reece James ជាប្រធានក្រុមថ្មីជំនួសអតីតខ្សែការពារ Cesar Azpilicueta ដែលបានផ្លាស់ទៅ Atletico Madrid។
James ដុះដាលចេញពីថ្នាល Chelsea ផ្ដើមហ្វឹកហាត់ក្នុងក្រុមតោខៀវតាំងពីអាយុ៦ឆ្នាំ។
លោក Mauricio Pochettino អ្នកចាត់ការ Chelsea ថ្លែងថា សេចក្ដីសម្រេចនេះចេញពីរូបលោក និងក្លិប។ គ្រប់គ្នារីករាយចំពោះចំណាត់តាំងនេះ។
James អាចនឹងចាប់ផ្ដើមតួនាទីជាប្រធានក្រុមនេះពេលទទួលភ្ញៀវ Liverpool បើកឆាក Premier League រដូវកាលថ្មីចុងសប្ដាហ៍នេះ៕