Bale យល់ព្រមផ្លាស់ទៅ Los Angeles FC
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ Gareth Bale បានយល់ព្រមផ្លាស់ទៅលីគកំពូលអាមេរិក Los Angeles FC ដោយឥតតម្លៃខ្លួន។ នេះជាការផ្សាយដោយ BBC។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំបច្ចុប្បន្នមិនមានក្លិបទេ ក្រោយចាកចេញពី Real Madrid ដែលរូបគេបានចំណាយពេល៩ឆ្នាំ។
កីឡាករដែលរួមចំណែកឈ្នះជើងឯក UEFA Champions League ៥សម័យនៅ Real Madrid ត្រូវបានភ្ជាប់ទៅកាន់ Tottenham Hotspur និង Cardiff City។ LAFC មិនទាន់បញ្ជាក់ពីការផ្ទេរនេះទេ ប៉ុន្តែ Bale បានសរសេរលើ Twitter ថា ជួបគ្នាឆាប់ៗ Los Angeles៕