ជំនួប បឹងកេត នឹង អាស៊ីអឺរ៉ុប ត្រូវលើកពេលប្រកួត
ការប្រកួតលីគកំពូលបាល់ទាត់កម្ពុជានៅ អាទិត្យ ទី ១៦ នេះរវាងក្រុម បឹងកេត ជាមួយ អាស៊ីអឺរ៉ុបយូណាយធីត ត្រូវផ្អាកជាផ្លូវការដោយសារស្ថានភាពទីលាននៅកីឡដ្ឋាន AEU Sport Park មិនអំណោយផលដល់ការប្រកួតជាបន្ដបន្ទាប់ដោយសារមានភ្លៀងធ្លាក់ខ្លាំង ។
ការប្រកួតបានពាក់កណ្តាលផ្លូវក្នុងវគ្គទី១ ភ្លៀងចាប់ផ្តើម ធ្លាក់រហូតធ្វើអោយផ្អាក ៣០ នាទី ២ដង បុ៉ន្តែស្ថានភាពទីលាន របស់ក្រុមម្ចាស់ AEU នៅតែមិនអាចប្រកួតបាន និង មិនមានភ្លើង ទើបសម្រេចលើកទៅប្រកួតនៅស្អែក នៅទីតាំង និង ម៉ោង ៣ : ៣០ នាទីរសៀលដដែល ។ សូមបញ្ជាក់ថា ក្នុងការប្រកួតនេះក្រុមទាំងពីរមិនទាន់រកគ្រាប់បាល់បាននៅឡើង ទេ ៕