
កាំភ្លើងធំ Arsenal ប្រមូលបានកីឡាករវ័យក្មេងម្នាក់មកធ្វើជាអ្នកចាំទីដៃទី២នៅរដូវកាលក្រោយ
កាំភ្លើងធំ Arsenal បានសំឡឹងឃើញអ្នកចាំទីថ្មីមួយរូបទៀត ដោយមានការណែនាំពីអតីតកីឡាករ Petr Cech។ បើទោះបីជាដោះស្រោមដៃចូលនិវត្តន៍ពីអាជីពជាកីឡាករក៏ដោយ ក៏អ្នកចាំទីជនជាតិឆេក បានបង្ហាញកីឡាករស្រកក្រោយអោយមកអតីតក្លឹបចាស់របស់ខ្លួន ដើម្បីមកជួយក្លឹបនៅរដូវកាលក្រោយដែរ។
ប៉ុន្តែអ្នកចាំទីវ័យក្មេងម្នាក់នេះចូលមកត្រឹមជាដៃទី២ប៉ុណ្ណោះ ព្រោះ Bernd Leno កំពុងល្អខ្លាំងសំញែងខ្លួនក្នុងជំរើស១១នាក់ក្រោមការដឹកនាំរបស់លោក Unai Emery ដែលបានចូលលេងពេញមួយរដូវកាល ២០១៨/២០១៩ ។
យោងតាមសារពត័មាន Independent បានអោយដឹងថា Arsenal បានចុះកុងត្រារួចរាល់ហើយដើម្បីដាក់ឈ្មោះអ្នកចាំទីវ័យ ២១ឆ្នាំ Markus Schubert ជាសមាជិកថ្មីរបស់ក្រុមកាំភ្លើងធំ ក្នុងលក្ខ័ណខ្ជីជើង។ អ្នកចាំទីជនជាតិអាល្លឹម៉ង់រូបនេះ ផ្លាស់មកកាន់ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ដោយគ្មានតម្លៃខ្លួន ព្រោះកុងត្រារបស់គេនៅក្លឹបដំបូងក្នុងអាជីព Dynamo Dresden បានអស់សុពលភាពទៅហើយ។

Markus Schubert ធ្លាប់បានបង្ហាញខ្លួនក្នុងលីកទី២ Bundesliga របស់អាល្លឺម៉ង់បានចំនួន៣១ប្រកួតកាលពីរដូវកាលមុន និងបានរក្សាសំណាញ់ទីមិនអោយរង្គឺ Clean-Sheet ចំនួន៩ប្រកួតផងដែរ។ មុនពេលផ្លាស់មកកាន់ក្រុមកាំភ្លើងធំនេះ យុវជនរបស់ក្រុមជំរើសជាតិអាល្លឺម៉ង់ ក៏ត្រូវបានក្លឹបជាច្រើនក្នុងក្របខ័ណ្ឌកំពូល Bundesliga ចាប់អារម្មណ៏ផងដែរ ដោយក្នុងនោះមានទាំង Bayern Munich ទៀតផង៕