កីឡាករ Chelsea មួយរូបរបួសជង្គង់ធ្ងន់ធ្ងរត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះ
ក្រុមតោខៀវ Chelsea បានចេញសេចក្តីប្រកាសជាផ្លូវការថា ខ្សែការពារ Ben Chilwell មានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរដោយត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះ។
អតីតសមាជិក Leicester City រូបនេះអវត្តមានប៉ុន្មានប្រកួតមកហើយ ក្រោយរងរបួសនៅក្នុងអំឡុងការប្រកួតទល់នឹង Juventus ក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីខែមុន។
ក្រោយឆ្លងការពិភាក្សាជាមួយក្រុមគ្រូពេទ្យរបស់ក្រុម កីឡាករវ័យ២៥ឆ្នាំនឹងធ្វើការវះកាត់ជង្គង់របស់ខ្លួន ហើយត្រូវប្រើពេលរហូតដល់ចប់រដូវកាលនេះក្នុងការសម្រាកព្យាបាល និងពង្រឹងកាយសម្បទាឡើងវិញ។
ដូចនេះមានន័យថា ខ្សែការពារ Marco Alonso នឹងត្រូវរ៉ាប់រ៉ងតំណែងខ្សែការពារស្លាបឆ្វេងឱ្យគ្រូបង្វឹក Thomas Tuchel ចាប់ពីពេលនេះតទៅសម្រាប់ Chelsea ក្នុងការប្រកួតដែលនៅសល់នារដូវកាលនេះ។