Pep ត្អូញរឿងថែមម៉ោងយូរៗពេកក្រោយចាញ់ Arsenal របូតពានអស់មួយ
លោក Pep Guardiola អ្នកចាត់ការ Manchester City បានត្អូញត្អែររឿងថែមម៉ោងយូរពេក ក្រោយក្រុមរបស់លោកចាញ់ Arsenal របូតពានរង្វាន់ Community Shields ដោយបាល់ប៉េណាល់ទី។
Cole Palmer ស៊ុតក្រៅប្រអប់ឱ្យក្រុមមេឃខៀវនាំមុខមុនក្នុងនាទី៧៧ មុន Leandro Trossard ស៊ុតតាមស្មើក្នុងនាទី៩០+១១។
លោក Pep Guardiola ថ្លែងថា ចាប់ពីពេលនេះទៅ ការប្រកួតបាល់ទាត់នឹងកើនឡើងដល់១០០នាទី។ លោកថា មិនសប្បាយចិត្តប៉ុន្មានទេ ព្រោះក្រុមប្រឹក្សាកីឡាមិនបានពិភាក្សាជាមួយកីឡាករ ឬគ្រូៗ តែសម្រេចចិត្តឱ្យមានការថែមម៉ោងវែងៗនេះតែម្ដង។
Manchester City បានឈ្នះជើងឯក Premier League ៣ឆ្នាំជាប់គ្នាហើយ តែបានរបូតពាន Community Shield ៣ដងជាប់គ្នាដែរ ដោយចាញ់ Leicester City, Liverpool និង Arsenal៕