ច្រឹង ពលរដ្ឋ ប្រកាសថារូបគេនៅតែជាសមាជិកក្លិប Buriram United
ខ្សែបម្រើឆ្នើមប្រចាំក្លិបបាល់ទាត់ក្រសួងការពារ ច្រឹង ពលរដ្ឋ បានប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួនថា រូបគេនៅតែជាសមាជិកក្លិបបាល់ទាត់លីគកំពូលរបស់ប្រទេសបុរីរម្យដដែល ដោយមិនមានការផ្តាច់កុងត្រា ដែលខ្ចីទៅរយៈពេលពីរឆ្នាំនោះទេ ។
ម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០១៧នៅលីគកំពូលកម្ពុជា បញ្ជាក់ថា រូបគេអាចនឹងចាកចេញពីកម្ពុជាទៅចូលរួមជាមួយក្លិបលីគកំពូលថៃ Buriram United វិញក្នុងអំឡុងខែមេសា រឺ ឧសភា ឆ្នាំ២០១៩ នេះ ពោល គឺតាមស្ថានភាពជាក់ស្តែងអំពីរបួសជើងរបស់គេ ។
គួររំលឹកថា ក្លឹបលំដាប់នៅលីគកំពូលថៃ Buriram United បានប្រកាសជាផ្លូវការនាំយកកីឡាករជម្រើសជាតិកម្ពុជា ច្រឹង ពលរដ្ឋ ក្រោមកិច្ចសន្យាខ្ចីជើង២ឆ្នាំពីក្លឹបក្រសួងការពារជាតិរបស់កម្ពុជាកាលពីដើម ខែ សីហា ឆ្នាំ២០១៨ ប៉ុន្តែដោយសាររបួសរបស់គេមិនទាន់ជាទើបមិនទាន់បានបង្ហាញខ្លួនជាផ្លូវការណ៍ ៕