បន្ទាប់ពីគ្រូបង្វឹក ឥឡូវនេះ Bayern Munich បានប្រមូលទិញយកកីឡាករមួយចំនួនរបស់ RB Leipzig
ស្របពេលដែលប៉ុន្មានឆ្នាំមកនេះ ក្រុម RB Leipzig គឺជាដៃគូប្រជែងដ៏ធំមួយរបស់ Bayern Munich បានធ្វើឲ្យក្លិបយក្សនៅអាឡឺម៉ងមួយនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្រុម RB Leipzig។ ក្នុងនោះ Bayern បានប្រមូលទាំងគ្រូ និង កីឡាករ មួយចំនួនយកមកលេងនៅក្នុងក្លិបរបស់ពួកគេផងដែរ។
ជាក់ស្តែង Bayern Munich បានចុះកុងត្រាជាមួយគ្រូបង្វឹក Julian Nagelsmann និងបន្ទាប់មកយកខ្សែការពារ Upamecano បន្ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ថ្មីៗនេះក៏បានទិញយកប្រធានក្រុម Sabitzer របស់ក្រុម Leipzig បន្ថែមទៀតសម្រាប់ថ្ងៃចុងក្រោយនៃការបិទទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបក្នុងតម្លៃខ្លួនប្រមាណ១៦លានអឺរ៉ូ។