ព្រះអង្គម្ចាស់ William របស់ចក្រភពអង់គ្លេសបង្ហើបមូលហេតុដែលក្លាយជាអ្នកគាំទ្រ Aston Villa
ព្រះអង្គម្ចាស់ William របស់ចក្រភពអង់គ្លេសបានបង្ហើបមូលហេតុដែលព្រះអង់គ្លេសក្លាយជាអ្នកគាំទ្រ Aston Villa ដោយមិនបានគាំទ្រ Manchester United ឬក៏ Chelsea។
ព្រះអង្គម្ចាស់ William មានព្រះរាជបន្ទូលជាមួយស្ថាប័ន BBC ថា៖ “កាលណោះក្នុងវ័យ១២ឆ្នាំ ខ្ញុំបានទៅទស្សនាការប្រកួតរបស់ Villa ជាមួយនឹងមិត្តរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍អស្ចារ្យខ្លាំងណាស់ដែលឈរជាមួយពួកគេ។”
“ខ្ញុំពិតជាស្រលាញ់ប្រវត្តិសាស្រ្តរបស់ Villa ណាស់ ជាពិសេសការឈ្នះពានរង្វាន់អឺរ៉ុបជាដើម។ ខ្ញុំមានអារម្មណ៍មោទនភាព និងមានភាពជិតស្និទ្ធខ្លាំងជាមួយនឹងក្លឹប។” នេះជាព្រះរាជបន្ទូលបន្ថែមរបស់ព្រះអង្គម្ចាស់ William។
គួរឱ្យដឹងថា Aston Villa បានបន្តនៅក្របខ័ណ្ឌ Premier League ១រដូវកាលទៀត ក្រោយពីប្រកួតប្រជែងរហូតដល់សប្តាហ៍ទី៣៨ដោយស្ថិតនៅចំណាត់ថ្នាក់លេខ១៧នៅក្នុងតារាងពិន្ទុ។