ទីបំផុត! លោក Ed Woodward ព្រមទំលាក់លុយឲ្យ Solskjaer ទិញកីឡាករក្នុងរដូវក្តៅនេះ
អ្នកចាត់ការក្លិប បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ត្រូវក្លិបយល់ព្រមទំលាក់លុយ 140 លានផោន សម្រាប់ទិញកីឡាករក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ។ ការទំលាក់លុយដើម្បីឲ្យលោក Ole ទិញកីឡាករ ក៏ដោយសារតែក្លិបបានវិលត្រឡប់ទៅការប្រកួត Uefa Champion League នៅរដូវកាលក្រោយ បន្ទាប់ពីបានប្រកួតឈ្នះ Leicester City 2-0 ហើយឈរចំណាត់ថ្នាក់លេខ៣ក្នុងរដូវកាលនេះ។
ម្យ៉ាងវិញទៀត គ្រាដែលមានឈ្មោះទៅប្រកួត Uefa Champion League សារជាថ្មីនោះ ក៏អាចធ្វើឲ្យក្លិបកើនប្រាក់ចំណូលឡើងវិញ ខណៈដែលក្លិបបានធ្លាក់ចំណូលយ៉ាងច្រើនពីម្ចាស់ឧបត្ថម្ភកន្លងមកហើយ ព្រោះដោយសារខកខានមិនបានទៅប្រកួត។ជាមួយគ្នានេះក៏មានពាក្យចរចាមអារ៉ាមជាច្រើនដែលបានចុះផ្សាយអំពីការចង់បានកីឡាករពីសំណាក់ក្លិបបិសាចក្រហម តែកីឡាករទាំងនោះសុទ្ធតែមានតម្លៃៗនៅពេលដែលដឹងថា Man Utd ចង់ទិញ៕