Lucas Hernandez ត្រៀមចូល PSG ពី Bayern
ខ្សែការពារ Lucas Hernandez ជិតឈានដល់ការព្រមព្រៀងផ្ទេរជាផ្លូវការពី Bayern Munich ទៅ Paris Saint-Germain នេះបើយោងតាមប្រភពពីអ្នកជំនាញខាងដោះដូរលោក Fabrizio Romano។
អ្នកសារព័ត៌មានអ៊ីតាលីរូបនេះ ក៏បានអះអាងផងដែរថា Bayern នឹងប្រកាសពីការចូលរួមរបស់ខ្សែការពារកូរ៉េខាងត្បូង Kim Min-jae ផងដែរ។
គួរដឹងដែរថា Lucas Hernandez បានចូលរួមជាមួយ Bayern Munich ពី Atletico Madrid ក្នុងតម្លៃ៨០លានអឺរ៉ូ កាលឆ្នាំ២០១៩៕