
អាវក្នុងដីសម្រាប់ U23 កម្ពុជាត្រូវបានបញ្ចេញហើយ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញអាវក្នុងដីសម្រាប់ក្រុមអាយុក្រោម២៣ឆ្នាំដែលរចនាដោយក្រុមហ៊ុនថ្មី ឈ្មោះថា Varaman។
អាវថ្មីនេះមានពណ៌ទឹកប៊ិច អមដោយរូបប្រាសាទអង្គរវត្តតូចៗជាច្រើនលើផ្ទៃអាវ។
បានប្រកាសពីភាពជាដៃគូជាមួយម៉ាកVARAMAN ដែលជាអ្នកផ្គត់ផ្គង់ឈុតឯកសណ្ឋានផ្លូវការដល់ក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០២២នេះតទៅ។
សហព័ន្ធបញ្ជាក់ថា ឯកសណ្ឋានផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជាឆ្នាំ២០២២ នឹងចេញជាផ្លូវការនៅ ខែឧសភា ឆ្នាំ២០២២ សម្រាប់ការប្រកួតជម្រុះជុំទី៣ នៃពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី៕